មិន​ទាន់​ចប់​ទេ​បន្ទាប់​ពី​មើល​ការប្រកួត​យប់មិញ​ ឡោ​ សំណាង​ ថា​កីឡាករ​រូប​នេះ​សម​ជា​អ្នក​វ៉ៃ​តំណាង​គុន​ខ្មែរ​

  • 2023-11-06 03:58:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​លោក​ ឡោ​ សំណាង​ បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ថា​ «បឺត​ សង្ឃឹម​ ទើប​ស័ក្ដិសម​តំណាង​ឲ្យ​គុន​ខ្មែរ​»។​

ការបង្ហោះរបស់លោក ឡោ សំណាង

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​ហ្វេសបុក​ Samnang Lor​ នៅ​មុន​នេះ​បាន​បញ្ចេញ​យោបល់​ថា​ «កីឡាករ​ បឺត​ សង្ឃឹម​ ទើប​ស័ក្ដិសម​តំណាង​ឲ្យ​គុន​ខ្មែរ​ ទាំង​ក្បាច់​ កម្លាំង​ ល្បឿន​ និង​ភាព​វៃឆ្លាត​ ខ្ញុំ​ទទួល​ស្គាល់​នេះ​ទើប​ចេះ​វាយ​ពិតប្រាកដ​មែន​ អត្តចរិត​កាន់តែ​ល្អ​ ខ្ញុំ​ពេញ​ចិត្ត​គាត់»។​ ការ​លើក​ឡើង​បែប​នេះ​ទំនង​ជា​លោក​ ឡោ​ សំណាង​ បាន​ទស្សនា​ការ​ប្រកួត​ដ៏​ធំ​យប់​មិញ​ហើយ​ដែល​មាន​សុទ្ធតែ​ជើង​ខ្លាំង​កម្ពុជា​ និង​បរទេស​ប៉ះ​គ្នា​ ពិសេស​គូ​ដែល​គេ​រង់ចាំ​ទស្សនា​បំផុត​រវាង​ ព្រំ​ សំណាង​ និង​ ដាវលីឌុច​ (Dave Leduc)។​

កីឡាករ បឺត សង្ឃឹម​

បញ្ជាក់​ដែរ​ថា​ បឺត​ សង្ឃឹម​ យប់មិញ​ក៏​ទទួល​បាន​ជ័យជម្នះ​ដែរ​លើ​កីឡាករ​ ហ្គើរហ្គេស (Timor)​ ក្នុង​ការ​ប្រកួត​របស់​សង្វៀន​ Town។​ សង្ឃឹម​ ជា​ក្មួយ​របស់​ បឹត​ ខាំ​ ជា​សិស្ស​គុន​ក្លឹប​ប៉ែនកាក់​សេន​ប៊ុនថេន​គុនខ្មែរ។​ រូប​គេ​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ជា​ខ្លាំង​នៅ​កម្ពុជា​បន្ទាប់​ពី​ឈ្នះ​មេដាយ​មាសស៊ីហ្គេម​ ២ជំនាន់​ និង​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ធំៗ​កន្លង​ទៅ​៕​

លោក​ ឡោ​ សំណាង​ និង​ឧកញ៉ា​ ស្រី​ ចាន់ថន​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី