ចក្រភពធំបំផុត​ចំនួន៣ ក្នុងប្រវត្តិសាស្រ្តតំបន់អាស៊ីអាគ្នយ៍

  • 2023-12-07 07:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប្រវត្តិសាស្រ្ត​តំបន់​អាស៊ីអាគ្នេយ៍ ធ្លាប់មាន​ចក្រភព​ធំ​បំផុត​ចំនួន៣ ដោយផ្អែក​ទៅលើទំហំផ្ទៃដី នៅ​តាមចន្លោះឆ្នាំ​របស់​ចក្រភព​នីមួយៗ រួមមាន​ដូចខាងក្រោម៖

១. ចក្រភព Majapahit (ឥណ្ឌូណេស៊ី) ពីឆ្នាំ ៦៥០-១៣៧៧៖ ទំហំផ្ទៃដី ១ ៧០០ ០០០ គីឡូម៉ែត្រការ៉េ។ បើគិតបច្ចុប្បន្ន​គឺលាតសន្ធឹងលើ​ប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ភាគខាងត្បូងថៃ ទីម័រខាងកើត និងភាគខាងត្បូងហ្វីលីពីន។

២. ចក្រភព Toungoo (មីយ៉ាន់ម៉ា) ពីឆ្នាំ ១៥១០-១៥៩៩៖ ទំហំផ្ទៃដី ១ ៥៥០ ០០០ គីឡូម៉ែត្រការ៉េ។ បើគិតបច្ចុប្បន្ន​គឺ​លាតសន្ធឹងលើ​​ប្រទេស​មីយ៉ាន់ម៉ា ថៃ និងឡាវ ហើយមានព្រំដែន​ជាប់ឥណ្ឌា ចិន វៀតណាម កម្ពុជា និងម៉ាឡេស៊ី។

៣. ចក្រភពខ្មែរ ឬចក្រភពអង្គរ ពីឆ្នាំ ៨០២-១៤៣១ (កម្ពុជា)៖ ទំហំផ្ទៃដី ១ ០០០ ០០០ គីឡូម៉ែត្រការ៉េ។ បើគិតបច្ចុប្បន្ន គឺលាតសន្ធឹង​លើប្រទេសកម្ពុជា ថៃ ឡាវ និងភាគខាងត្បូងវៀតណាម ដែលជាដែនដីកម្ពុជាក្រោម ហើយ​មានព្រំដែនជាប់ចិន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម៕

អត្ថបទ៖ សំភី