ផលិតផលថ្មីសន្លាង​របស់ Apple គឺវ៉ែនតា Vision Pro ត្រៀម​បញ្ចេញលក់​ឆាប់ៗនេះហើយ

  • 2023-12-22 03:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple កំពុងដុតដៃដុតជើង​ផលិត​វ៉ែនតា Vision Pro ដែល​ជា​ផលិតផល​ថ្មីសន្លាង​របស់​ខ្លួន ដោយ​នឹង​ចាប់ផ្តើម​បញ្ចេញ​លក់​នៅក្នុងខែកុម្ភៈ ឆ្នាំ​២០២៤​ខាងមុខនេះហើយ។

បើតាម​ការចុះផ្សាយរបស់ Bloomberg ឱ្យដឹងថា ការផលិតវ៉ែនតា​ កំពុង​តែសម្រុកខ្លាំង​ពេញលេញ​នៅ​រោងចក្រ​ក្នុងប្រទេសចិន ជាច្រើនសប្តាហ៍មកហើយ។ យ៉ាងណាមិញ ការលក់​វ៉ែនតា​ Vision Pro គឺនឹង​មានកំណត់​ដោយ​ចាប់ផ្តើម​ដំបូង​ពីទីផ្សារអាមេរិកទៅមុន ក្នុងតម្លៃប្រហែល ៣៥០០ដុល្លារក្នុង១គ្រឿង។

គួរដឹងថា Apple បាន​បញ្ចេញ​វ៉ែនតា Vision Pro នេះ និងប្រព័ន្ធប្រតិបត្តិការ visionOS ​កាលពីខែមិថុនា ឆ្នាំ២០២៣។

មុខងារមួយរបស់វ៉ែនតា VR របស់ Apple គឺវាអាចអនុញ្ញាតឱ្យអ្នកប្រើអាចផ្លាស់ប្តូរបរិយាកាសនៅជុំវិញខ្លួនបាន ប្រៀបដូចនៅកំពុងស្ថិតនៅក្នុងបរិយាកាសនោះពិតៗ តែម្តង។ ចំពោះបរិយាកាស ដែលវែនតា Vision Pro អាចផ្លាស់ប្តូរបាន មានចំនួន ១៣ ដែលមានដូចជា៖

  • Haleakala
  • Yosemite
  • Sky
  • Joshua Tree
  • Lake Vrangla
  • Mount Hood
  • The Moon
  • White Sands
  • Winter Light
  • Fall Light
  • Summer Light
  • Spring Light

អ្នកប្រើអាចបើកមុខងារផ្លាស់ប្តូរបរិយាកាស នៅក្នុងវែនតា Vision Pro ដើម្បីធ្វើជា background សម្រាប់ទស្សនាភាពយន្ត និង បើកប្រើប្រាស់កម្មវិធី Apps ឫ ធ្វើការហៅចេញទៅកាន់នរណាម្នាក់។

វ៉ែនតា VR នេះ ជាផលិតផលបដិវត្តន៍បច្ចេកវិទ្យា ដោយបានរួមបញ្ចូលគ្នានូវ ពិភពនិមិត្ត (Virtual Reality) និង ពិភពពិត ហើយផលិតផលនេះ នឹងផ្លាស់ប្តូររបៀបប្រើប្រាស់ របស់មនុស្សពាក់ព័ន្ធជាមួយបច្ចេកវិទ្យា របៀបទាក់ទងប្រាស្រ័យគ្នា និងរួមទាំង ពិភពលោកទាំងមូល៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម