ភាពយន្តកូរ៉េ ដែលនឹងត្រូវចាក់បញ្ចាំងនៅខែមករា ឆ្នាំ ២០២៤

  • 2024-01-02 09:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការមកដល់នៃឆ្នាំថ្មីនៅពេលនេះ ក៏ជាពេល​នៃការមកដល់របស់ភាពយន្តភាគ​ល្បីរបស់កូរ៉េដែរ។ ដូច្នេះ​ជា​ការ​បើក​ទំព័រឆ្នាំ ២០២៤ មាន​រឿងអ្វី​ខ្លះ​ដែលកំពុង​តម្រង់ជួរគ្នា​ មក​បម្រើខ្សែចក្ខុរបស់អ្នកស្នេហាវិស័យ K-Drama?

១. រឿង «Marry My Husband» ចាក់បញ្ចាំងពីថ្ងៃទី ០១

Marry My Husband គឺជារឿងភាគថតតាម webtoon និយាយពីប្រពន្ធដែលមិនសប្បាយចិត្ត ដែលបានដឹងខ្លួនថាមានជំងឺមហារីកភ្លាមៗ មុនពេលដែលឃើញប្តីរបស់នាងមានទំនាក់ទំនងស្នេហាជាមួយមិត្តជិតស្និទ្ធម្នាក់។ ពួកគេចូលទៅក្នុងជម្លោះដែលបញ្ចប់ដោយការស្លាប់របស់នាង។ ប៉ុន្តែនាងបានភ្ញាក់ដឹងខ្លួនកាលពីដប់ឆ្នាំមុន ហើយសម្រេចចិត្តផ្លាស់ប្តូរអនាគតរបស់នាង ដោយមិនរៀបការជាមួយប្តីរបស់នាង ហើយធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយអ្នកថ្មី។

២. រឿង «Love Song for Illusion» ចាក់បញ្ចាំងពីថ្ងៃទី ០២

«Love Song for Illusion» ជារឿងយកតាម webtoon អំពីរាជទាយាទ Sajo Hyun ដែលមានចរិតលក្ខណៈពីរ ដែលក្នុងនោះ មួយធ្វើឱ្យទ្រង់ឈឺចាប់គ្រប់ពេលដែលប៉ះនរណាម្នាក់។ ក្នុង​អំឡុង​ពេល​ប៉ុនប៉ង​ធ្វើ​ឃាត​ដើម្បី​យក​ជីវិត​ ព្រះអង្គត្រូវ​បញ្ចប់​ដោយ​ស្រី​ស្នំ​ជំនួស​វិញ។

៣. រឿង «Gyeongseong Creature Part 2» ចាក់បញ្ចាំងពីថ្ងៃទី ០៥

បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​ភាគ​ទី​មួយ​នៃ​កម្មវិធី​ដែល​មាន​ការ​រំពឹង​ទុក​ខ្ពស់ វា​នឹង​ត្រឡប់​មក​វិញ​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹងវគ្គទី​ពីរ។

«Gyeongseong, ជារឿងរ៉ាវក្នុងឆ្នាំ ១៩៤៥ យុគសម័យដ៏ក្រៀមក្រំរបស់ទីក្រុងសេអ៊ូលក្រោមការគ្រប់គ្រងរបស់អាណានិគម សហគ្រិនម្នាក់ និងជាអ្នកតស៊ូ ដើម្បីការរស់រានមានជីវិត និងប្រឈមមុខនឹងបិសាចដែលកើតចេញពីការលោភលន់របស់មនុស្ស។» - Netflix

៤. រឿង «Knight Flower» ចាក់បញ្ចាំងពីថ្ងៃទី ១២

រឿងនេះនិយាយពី ស្ត្រីមេម៉ាយនៃគ្រួសារអភិជនរស់នៅជីវិតពីរ។ ទោះ​បី​ថ្ងៃ​នាង​មិន​ដែល​ចេញ​ពី​ផ្ទះ តែ​នាង​ចេញ​មក​ក្រៅ​ពេល​យប់ ​ដើម្បី​ជួយ​មនុស្ស។

៥. រឿង «A Shop for Killers» ចាក់បញ្ចាំងពីថ្ងៃទី ១៧

A Shop for Killers បង្ហាញអំពីស្ត្រីម្នាក់ដែលបានក្លាយជាក្មេងកំព្រា បន្ទាប់ពីឪពុករបស់នាងបានសម្លាប់ម្តាយរបស់នាង និងខ្លួនឯង។ បន្ទាប់មកនាងត្រូវបានចិញ្ចឹមដោយពូរបស់នាង ដែលបើកហាងលក់ទំនិញអាថ៌កំបាំងមួយ។ ក្រោយ​ពេលពូ​ស្លាប់ នាងក៏ស្រាប់តែរកឃើញ​ការពិត​អំពី​ហាង​ពូ​ខ្លួន។

៦. រឿង «The Bequeathed» ចាក់បញ្ចាំងពីថ្ងៃទី ១៩

ស្ត្រីម្នាក់បានក្លាយជាជនរងគ្រោះនៃឧប្បត្តិហេតុចម្លែក ចាប់តាំងពីបានទទួលមរតកផ្នូររបស់គ្រួសារនាង ហើយមិនមែនជាមនុស្សតែម្នាក់នោះទេ។ អ្នកស៊ើបអង្កេតប៉ូលីសចាប់ផ្តើមភ្ជាប់រឿងរ៉ាវដែលបានកើតឡើងផ្សេងទៀត ពីភូមិទៅកន្លែងបញ្ចុះសពគ្រួសារ ហើយចាប់ផ្តើមការស៊ើបអង្កេត។

៧. រឿង «Captivating The King» ចាក់បញ្ចាំងពីថ្ងៃទី ២៦

បន្ទាប់ពីក្លាយជាចំណាប់ខ្មាំងនៅក្នុងររឿង «Captivating The King» ព្រះអង្គម្ចាស់បានជួបជាមួយអ្នកលេងកីឡា Baduk (ហៅផងដែរថា go) ដែលទ្រង់ចាប់ចិត្ត។ ទោះ​បី​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នឹង​ទ្រង់​ ប៉ុន្តែ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ។ កាល​ទ្រង់​ឡើង​សោយរាជ្យ នាង​បាន​ក្លាយ​ជា​ចារកម្ម ហើយ​តាម​រក​ទ្រង់​ ដើម្បី​សងសឹក។

៨. រឿង «Flex X Cop» ចាក់បញ្ចាំងពីថ្ងៃទី ២៦

នៅក្នុងរឿង «Flex X Cop» បុរសម្នាក់មកពីគ្រួសារអ្នកមាន បានសម្រេចចិត្តធ្វើជាអ្នកស៊ើបអង្កេតនៅក្នុងអង្គភាពឧក្រិដ្ឋកម្មដ៏ឃោរឃៅ ហើយប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ដើម្បីចាប់ឧក្រិដ្ឋជន។

៩. រឿង «Doctor Slump» ចាក់បញ្ចាំងពីថ្ងៃទី ២៧

រឿងនេះសម្តែងដោយ Park Shin Hye និង Park Hyung Sik ដោយ «Doctor Slump» និយាយពីនិស្សិតពេទ្យពីរនាក់ដែលធ្លាប់ជាគូប្រជែង។ បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងវិស័យការងាររៀងៗខ្លួន រឿងហេតុអកុសលនាំពួកគេទៅកាន់ចំណុចជីវិតដែលធ្លាក់ដល់បាត។ នោះ​ហើយ​ជា​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​មាន​ស្នេហា ខណៈ​ពួក​គេ​ក៏ព្យាយាមយល់ពីគ្នា​ទៅ​វិញ​ទៅ​មក។

១០. រឿង «Queen of Divorce» ចាក់បញ្ចាំងពីថ្ងៃទី ៣១

សាច់រឿង៖ បន្ទាប់ពីឆ្លងកាត់បទពិសោធ ត្រូវស្វាមីក្បត់ចិត្ត ស្ត្រីម្នាក់ប្រឹងងើបឈរ ស៊ូរហូតក្លាយជាប្រធានការិយាល័យដោះស្រាយការលែងលះ ដើម្បីដាក់ទណ្ឌកម្មដៃគូមិនល្អ និងជួយអ្នកដែលត្រូវការជំនួយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី