លន បញ្ញា៖ ១-២ប្រកួតបាន ២០លានរៀលជាឱកាសល្អៗសម្រាប់អ្នកជំនាន់ក្រោយត្រូវប្រឹងប្រែង
- 2024-02-29 07:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា៖ ១-២ប្រកួតបាន ២០លានរៀលជាឱកាសល្អៗសម្រាប់អ្នកជំនាន់ក្រោយត្រូវប្រឹងប្រែង
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងល្បីឈ្មោះលើវិថីគុនខ្មែរ លន បញ្ញា ថាត្រឹម ១-២ប្រកួតបានប្រាក់រង្វាន់ ២០លានរៀលគឺច្រើន និងជាការលើកទឹកចិត្តធំធេងមួយ ដូច្នេះអ្នកហាត់គុនខ្មែរជំនាន់ក្រោយត្រូវតែខំប្រឹងប្រែងហ្វឹកហាត់ឲ្យមានឱកាសប្រកួតដូចកម្មវិធី Idol Kunkhmer ដែលឧបត្ថម្ភដោយ GANZBERG ស្អែកនេះអីចឹង។
លន បញ្ញា បានឲ្យដឹងក្រោយសន្និសីទសារព័ត៌មានកម្មវិធី Idol Kunkhmer នៅ BTV ព្រឹកមិញនេះថា ម៉ារ៉ាតុង ៤នាក់ដែលត្រូវប្រកួតស្អែកគឺមានប្រាក់រង្វាន់ដល់ទៅ ២០លានរៀល ខណៈពួកគេត្រូវឡើងប្រកួត២ដងប៉ុណ្ណោះ ពិតជារឿងអស្ចារ្យចំពោះវិស័យប្រដាល់គុនខ្មែរ។
ជាការផ្ដាំផ្ញើរបស់ បញ្ញា ទៅកាន់អ្នកចង់ហាត់គុនខ្មែរពិសេសកីឡាករជំនាន់ក្រោយៗនេះបើចាប់អាជីពហើយត្រូវខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងនៅពេលដែលមានសមត្ថភាពហើយនោះ ឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ ឬការប្រកួតដែលមានប្រាក់រង្វាន់ច្រើនៗនោះនឹងមានសម្រាប់ខ្លួនហើយ។ ត្រូវកំណត់ក្ដីស្រមៃខ្លួនឲ្យច្បាស់លាស់ក្នុងវិស័យប្រដាល់គុនខ្មែរនេះ។
លន បញ្ញា សូមថ្លែងអំណរគុណដល់កម្មវិធីប្រដាល់ Idol Kunkhmer ឧបត្ថម្ភដោយ GANZBERG ដែលបានផ្ដល់ប្រាក់រង្វាន់ច្រើនៗដល់កីឡាករឡើងប្រកួតដូចជាកម្មវិធីម៉ារ៉ាតុងស្អែកនេះនៅកំបូលអីចឹងដែរ។ អ្នកប្រដាល់មកពីព្រៃវែងរូបនេះសូមឲ្យក្រុមហ៊ុនបន្តជួយគុនខ្មែរបន្ថែមទៀត និងបណ្ដាក្រុមហ៊ុនផ្សេងៗក៏ដូចគ្នាសូមងាកជួយវិស័យគុនខ្មែរដូចជួយលើកស្ទួយជីវភាពកីឡាករ កីឡាការិនីផងដែរ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏កក្រើក សង្វៀនគុនខ្មែរអន្តរជាតិ (Idol Kukhmer) នឹងធ្វើការប្រកួតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះហើយនៅខណ្ឌកំបូល ចាប់ពីម៉ោង ៨យប់តទៅ។ ការប្រកួតនេះដែរគឺមានគូម៉ារ៉ាតុង ទម្ងន់ ៥៧គីឡូក្រាមដណ្ដើមខ្សែក្រវាត់ និងអមដោយប្រាក់រង្វាន់ ២០លានរៀល។ ក្នុងនោះគឺ ប៊ុន សុធា ប៉ះ ណង សាវ ពេជ្រ ប៊ុនសិទ្ធ ប៉ះ រិទ្ធី ចាន់ណា អ្នកដែលឈ្នះឡើងទៅផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់តែម្ដង។ ក្រៅតែគូម៉ារ៉ាតុងក៏មាន ពេជ្រ សម្បត្តិ លន បញ្ញា និងបរទេសជាច្រើនរូបផងដែរ។ ការប្រកួតឧបត្ថម្ភដោយ GANZBERG និងមានផ្សាយផ្ទាល់លើទូរទស្សន៍ BTV ៕