មិនធ្លាប់ដឹងសោះ កាលជាង៨ឆ្នាំមុន ពិធីការិនី សុន ចន្ទធីតា ក៏ធ្លាប់ជាបេក្ខភាពកម្មវិធី Cambodia Idol

  • សុក្រ, 22 មីនា 2024 07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានមហាជនមិនច្រើនទេដែលបានចាប់អារម្មណ៍កាលពីជាង ៨ឆ្នាំមុន ពិធីការិនីល្បីឈ្មោះសំឡេង ពីរោះ សុន ចន្ទធីតា ក៏ធ្លាប់ជាបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol របស់ទូរទស្សន៍ហង្សមាស HDTV

សុត ចន្ទធីតា បច្ចុប្បន្នគឺជាពិធីការិនីលេខធ្លោរមួយរូបរបស់ស្ថានីទូរទស្សន៍ PNN មានឈ្មោះល្បីរន្ទឺ ដែលតារាស្រីរូបនេះ ក្ដោមការងារជាច្រើនដូចជា កម្មវិធីប្រគុំតន្រី្ត និងកម្មវិធីកម្សាន្ដជាច្រើនទៀតរបស់ PNN។

សុន ចន្ទធីតា មិនត្រឹមតែជាពិធីការិនីពូកែវោហាស័ព្ទ សំដីចាក់ទឹកមិនលេច មានភាពក្រម៉ិចក្រម៉ើមប៉ុណ្ណោះទេ ថែមទាំងមានសំឡេងពីរោះខ្លាំង មិនចាញ់តារាចម្រៀងទៀតផង ពោលគឺនាងអាចបកស្រាយចម្រៀង បានពីរោះដូចគ្នាទៅនឹងតារាចម្រៀងអាជីពផងដែរ។

និយាយដល់សមត្ថភាពបង្ហើរសំនៀងរបស់ស្រីស្អាត សុន ធីតា មានមហាជនមិនច្រើនទេបានដឹងថា មុនឈានជើងជោគជ័យមកដល់បច្ចុប្បន្ននេះ ពិធីការិនីសំឡេងស្រួយស្រឹបរូបនេះ ធ្លាប់ជាអតីត គ្រូបង្រៀនភាសាអង់គ្លេសមួួកន្លែងក្នុងក្រុងតាខ្មៅ ក្រោយមកនាងក៏ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រលង ចម្រៀងលំដាប់អន្តរជាតិ Cambodia Idol ផងដែរ

ក្រោយប្រលងនៅ ក្នុងកម្មវិធី Cambodia Idol រួចមក សុន ចន្ទធីតា ត្រូវបានផលិតករទូរសទស្សន៍ហង្ស មាស សម្លឹងឃើញសមត្ថភាពពូកែវោហាស័ព្ទរបស់ ធីតា នាងក៏បានក្លាយជាពីិធីការិនីដំបូងក្នុងវិធី ឋានសួគា៌ក្រោម មេឃ របស់ទូរទស្សន៍ហង្សមាស និងបានចាប់អាជីពជាពិធីការិនីរហូតមក ដល់បច្ចុប្បន្ន

អត្ថបទ៖ Kesor

អត្ថបទថ្មី