នៅប្រទេសអាស៊ាន តើប្រទេសណាមានសមាជិកសភាសរុបច្រើនជាងគេ?
- 2024-03-28 11:10:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅប្រទេសអាស៊ាន តើប្រទេសណាមានសមាជិកសភាសរុបច្រើនជាងគេ?
ចន្លោះមិនឃើញ
ចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) ប្រទេសថៃជាប្រទេសដែលមានសមាជិកសភាច្រើនជាងគេ។
នៅស្រុកថៃមានសភា ២ថ្នាក់រួមមាន សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ សមាជិកសភាទាំង ២ថ្នាក់បូកបញ្ចូលគ្នាមានសរុប ៧៥០រូប។
បន្ទាប់ពីថៃគឺ ប្រទេសមីយ៉ាន់ម៉ា។ នៅស្រុកនេះមានសភា ២ថ្នាក់នៅមុនរដ្ឋប្រហារ ២០២១ ដោយមានសមាជិកសរុប ៦៦៤រូប។ បន្តមកទៀតគឺ ឥណ្ឌូនេស៊ីមានសមាជិកសរុប ៥៨០រូប ហើយវៀតណាម មានសភាតែមួយថ្នាក់ដែលមានសមាជិក ៥០០រូប។
ខាងក្រោមនេះជាចំនួនសមាជិកសភាតាមប្រទេសអាស៊ាននីមួយៗ៖
១- ថៃ (សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា)៖ ៧៥០រូប
២- មីយ៉ាន់ម៉ា (សភាតំណាងប្រជាជន និងសភាតំណាងជនជាតិ)៖ ៦៦៤រូប
៣- ឥណ្ឌូនេស៊ី (សភាតំណាងប្រជាជន)៖ ៥៨០រូប
៤- វៀតណាម (រដ្ឋសភា)៖ ៥០០រូប
៥- ហ្វីលីពីន (សភាតំណាងប្រជាជន និងព្រឹទ្ធសភា)៖ ៣៤០រូប
៦- ម៉ាឡេស៊ី (សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា)៖ ២៩៣រូប
៧- កម្ពុជា (រដ្ឋសភា និងព្រឹទ្ធសភា)៖ ១៨៧រូប
៨- ឡាវ (រដ្ឋសភា)៖ ១៦៤រូប
៩- សិង្ហបុរី (សភា)៖ ១០៤រូប
១០- ប្រ៊ុយណេ (ក្រុមប្រឹក្សានីតិប្បញ្ញត្តិ)៖ ៤៥រូប៕
ប្រភព៖ ទិន្នន័យរបស់សហភាពអន្តរសភាអន្តរជាតិ (IPU)