ត្រៀមខ្លួនណា!!! «រាត្រីក្បិន» ក្រាលកន្ទេលមើលល្ខោនយីកេ នៅបុណ្យភូមិ ចាប់ផ្តើមយប់នេះហើយ!!

  • 2024-04-06 06:46:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«រាត្រីក្បិន» ដែលស្លៀកក្បិនមើលល្ខោនយីកេ រៀបចំដោយមហោស្រពសិល្ប:បុណ្យភូមិ និងចាប់ផ្តើមនារាត្រីថ្ងៃទី ០៦ ខែមេសានេះហើយ ចាប់ពីម៉ោង​ ៦ល្ងាច នេះតទៅនៅវត្តព្រែកថ្លឹង។ ឡេឡេបុណ្យភូមិ ក៏ដូចជា អ្នកស្រុក បុណ្យភូមិ មានទឹកចិត្តរំភើប និង សប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍មួយនេះដែលរៀបចំឡើងក្នុងគោលបំណង លើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។

តើអ្នកត្រៀមខ្លួនហើយឬនៅ? ចាប់ពីម៉ោង ៦ល្ងាចតទៅ អ្នកស្រុកបុណ្យភូមិស្លៀកក្បិន នឹងបានទស្សនាការសម្តែងនូវ ផ្ទាំងទស្សនីយ៍ភាព របាំគោះអង្រែ (ឳផ្ទៃស្រុកខ្មែរ) ដែលជារបស់របាំមួយបង្ហាញពីជីវិត និង ការរស់នៅរបស់ ប្រជាជនកម្ពុជាកាលពីសម័យមុន។ បន្ទាប់មកមានការហោមរោងយីកេ មុននឹងការសម្តែងទស្សនីយ៍ភាព ល្ខោនយីកេ រឿង «កណ្ឌលកេសី»

បើនិយាយពីចំណងជើងរឿងល្ខោនយីកេស្តាប់មើលទៅប្លែក អារម្មណ៍។ ប៉ុន្តែចង់ដឹងថាសាច់រឿងគួរអោយ ចាប់អារម្មណ៍យ៉ាងណា លោកអ្នកអាចទស្សនាបាន និង ត្រៀមក្បិន និង កន្ទេលមកដើម្បីមើលល្ខោន។

បុណ្យភូមិ ជាមហោស្រពសិល្បៈមួយដែលបានរួមបញ្ចូលនូវការតាំង និង បង្ហាញពីស្នាដៃសិល្បៈ គ្រប់ទម្រង់ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបរមបុរាណមក ដែលឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៍ ប្រពៃណី ទំនៀមទម្លាប់នានារបស់ខ្មែរតាមសម័យកាលនីមួយៗ។ សូមរម្លឹកថាបុណ្យភូមិរៀបចំរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែមេសា នៅវត្តព្រែកថ្លឹង។ នៅថ្ងៃទី ០៧ ខែមេសា ស្អែកនេះក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ជាច្រើន ព្រមទាំងមានការសម្តែងនូវទម្រង់សិល្ប:របស់ជនជាតិដើមភាគតិចរបស់អ្នក ខេត្តមណ្ឌលគិរី ដែលស្ទើរតែបាត់បង់ទៅហើយ។

មហោស្រពសិល្ប: បុណ្យភូមិលើកទី១១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥, ០៦,០៧ ខែមេសា ក្នុងបរិវេណវត្តព្រែកថ្លឹង។ កម្មវិធីនេះគឺជាការរៀបចំដោយ ភ្លើងគប់ PlerngKob សហការឧបត្ថម្តដោយ Hi-Tech drinking water និងមានដៃគូផ្ដាច់មុខសម្រាប់កម្មវិធីកក់ការធ្វើដំណើរដោយ GRAB

អត្ថបទថ្មី