សង្វៀនហនុមានគុនខ្មែរ ដាក់សុទ្ធតែគូលំដាប់កីឡាករជួរមុខ ខណៈម៉ារ៉ាតុងខ្សែក្រវាត់១គ្រឿង និងថវិកា ២០លានរៀលទៀតផង
- 2024-05-24 06:11:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនហនុមានគុនខ្មែរ ដាក់សុទ្ធតែគូលំដាប់កីឡាករជួរមុខ ខណៈម៉ារ៉ាតុងខ្សែក្រវាត់១គ្រឿង និងថវិកា ២០លានរៀលទៀតផង
ចន្លោះមិនឃើញ
សង្វៀនប្រដាល់ថ្មីរបស់ទូរទស្សន៍បាយ័នលេចជារូបរាងមួយទៀតហើយគឺ «សង្វៀនហនុមានគុនខ្មែរ» ប្រជុំដោយកីឡាករគុនខ្មែរជួរមុខកំពុងល្បីនាពេលបច្ចុប្បន្ននេះ ខណៈការបើកឆាកដំបូងនេះដាក់ឲ្យមានម៉ារ៉ាតុងដណ្ដើមខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ២០លានរៀលថែមទៀតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ។
តាមរយៈសន្និសីទសារព៌តមានព្រឹកមិញនេះលោក គង់ វិសាល តំណាងឲ្យទូរទស្សន៍បាយ័ន បានឲ្យដឹងថា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍វិស័យប្រដាល់គុនខ្មែរ និងបម្រើចំណីអារម្មណ៍ដល់អ្នកគាំទ្រវិស័យកីឡាផងនោះខាងស្ថានីយតែងតែខិតខំបង្កើតកម្មវិធីប្រកួត និងស្វែងរកកីឡាករដែលមានសមត្ថភាពល្អជូនមហាជនបានទស្សនា។ ដូចទៅហ្នឹងកម្មវិធី «សង្វៀនហនុមានគុនខ្មែរ» មានទាំងគូម៉ារ៉ាតុងខ្សែក្រវាត់អបដោយប្រាក់រង្វាន់សន្ធឹកសន្ធាប់ផង មានទាំងគូមិត្តភាពអន្តរជាតិល្បីៗផង។
តំណាងឲ្យទូរទស្សន៍បាយ័នខាងលើអំពាវនាវដល់អ្នកចូលចិត្តវិស័យប្រដាល់គុនខ្មែរកុំភ្លេចចូលរួមគាំទ្រផ្ទាល់នៅទីក្រុងកោះពេជ្រ និងតាមរយៈ Online ផងដែរដើម្បីជាការលើកទឹកចិត្តជើងខ្លាំងគុនខ្មែរ និងអភិវឌ្ឍន៍ក្បាច់គុនមរតកដូនតាឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។
បញ្ជាក់ដែរថា កម្មវិធី «សង្វៀនហនុមានគុនខ្មែរ» នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ គូមិត្តភាពអន្តរជាតិរួមមាន ភក្ដី គុនខ្មែរ យ៉េន ឌីណា ពេជ្រ សម្បត្តិ។ ចំណែកគូម៉ារ៉ាតុង អេ អាំម៉ារីន ប៉ះ សូត្រ វាសនា ឡុង សំណាង ប៉ះ ផាន់ គ្រាន់៕