ពេលឃើញ AMRY សុំ Suga រៀបការ Jungkook តបមួយម៉ាត់ឆ្អែតដល់ជាតិក្រោយ
- 2024-06-03 03:02:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលឃើញ AMRY សុំ Suga រៀបការ Jungkook តបមួយម៉ាត់ឆ្អែតដល់ជាតិក្រោយ
ចន្លោះមិនឃើញ
Suga គឺជាសមាជិក BTS តែម្នាក់ដែលអ្នកគាំទ្រចូលចិត្តលេងសើចជាមួយជាងគេ ពិសេសរឿងសុំរៀបការ ប៉ុន្តែនៅពេលមួយនោះ អ្នកគាំទ្រត្រូវស្ងាត់មាត់ដូចគេចុក ពេលមកញ៉ែប៉ះ Jungkook។
វាក្លាយជារឿងប្រពៃណីរបស់អ្នកគាំទ្រទៅហើយ រាល់ពេលដែល BTS ចេញមុខ Live ជជែកលេងជាមួយអ្នកគាំទ្រ Comment សុំរៀបការហោះឡើងព្រាត។
ដោយឡែកកាលពីពេលដែល Jungkook បង្ហោះ Story ឲ្យអ្ននគាំទ្រសួរសំណួរ ខ្លួននឹងឆ្លើយទៅតាមនោះ។ ប៉ុន្តែមួយក្នុងចំណោមសំណួរទាំងនោះ គឺបែរជាពាក់ព័ន្ធនឹង Suga ទៅវិញ។
ជាធម្មតា Suga ទទួលពាក្យនេះរាប់មិនអស់ស្រាប់ទៅហើយ ប៉ុន្តែបើជ្រុលជាមានអ្នកសួរសំណួរនេះក្នុង Instagram របស់ខ្លួនទៅហើយ Jungkook មិនអាចអូសរំលងទេ តែតបទៅវិញយ៉ាងចុក។
សំណួរ Jungkook: «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីនៅពេលនេះ?»
ARMY: «Yoongi ហ្អា៎! រៀបការជាមួយខ្ញុំទៅ!»
Jungkook: «សួស្ដី! ខ្ញុំហ្នឹង Yoongi មែន?»
ត្បិតមិនសរសេរអ្វីហូរហែច្រើន ប៉ុន្តែមួយម៉ាត់នេះ ពិតជាឲ្យអ្នកសួរទទួលយកដោយឆ្អែតឆ្អន់ ព្រោះខ្លីៗ ប៉ុន្តែអត្ថន័យមិនធម្មតាឡើយ៕