Bayern Munich ទិញយកបានខ្សែការពារសញ្ជាតិជប៉ុនមួយរូប
- 2024-06-14 11:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern Munich ទិញយកបានខ្សែការពារសញ្ជាតិជប៉ុនមួយរូប
ចន្លោះមិនឃើញ
ក្លឹប Bayern Munich បានទិញយកបាននូវខ្សែការពារ Hiroki Ito ដែលជាកីឡាករសញ្ជាតិជប៉ុនមកពីក្លឹប VfB Stuttgard កាលពីម្សិលមិញជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
Ito នឹងមកលេងឲ្យក្លឹប Bayern Munich នេះក្នុងកុងត្រារយៈពេល៤ឆ្នាំ ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៨។
បើក្លឹប Bayern ទិញយកកីឡាករសញ្ជាតិជប៉ុនរូបនេះតាមតម្លៃទីផ្សារនោះក្លឹបនេះបានចំណាយប្រមាណ ៣០លានអ៊ឺរ៉ូ ខណៈមានថ្លៃទិញផ្ដាច់កុងត្រា (Release Clause) ប្រមាណ ៣០លានអ៊ឺរ៉ូ។
ថ្នាក់ដឹកនាំក្លឹបអាល្លឺម៉ង់ខាងលើនេះបានធ្វើការសម្ដែងភាពសប្បាយចិត្តយ៉ាងខ្លាំង ព្រោះតែមើលឃើញពីការខិតខំ និងការចង់បន្តពង្រឹងសមត្ថភាពរបស់ Ito ដោយមើលឃើញថាកីឡាករនេះនឹងអាចជួយដល់ក្លឹបច្រើននាពេលបច្ចុប្បន្ន និងអនាគត។
នៅក្នុងខណៈនេះ Ito មានវ័យ២៥ឆ្នាំហើយ ដោយកីឡាករនេះបានចូលលេងក្រុមឈុតធំនៅឆ្នាំ២០១៨ ឲ្យក្លឹបជប៉ុន Jubilo Iwata រួចក៏បន្តលេងឲ្យ Stuttgart នេះហើយក៏បានផ្លាស់មក Bayern នេះតែម្ដង។ កីឡាករនេះចូលលេងសរុប ១៦៩ប្រកួត និងស៊ុតចូល ៦គ្រាប់៕