Yoo Ah In ប្រឈមមុខនឹងការកាត់ក្តីលើកទី៧ ពីបទប្រើប្រាស់គ្រឿងញៀន

  • 2024-07-24 03:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៤ ខែកក្កដានេះ តារាសម្តែង Yoo Ah In (ឈ្មោះពិត Uhm Hong Sik អាយុ ៣៧ ឆ្នាំ) នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីលើកទី ៧ ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនជាប្រចាំ។

ការកាត់ក្តីនឹងធ្វើឡើងនៅម៉ោង ២ រសៀលនៅតុលាការកណ្ដាល ក្រុងសេអ៊ូល ក្រោយលោក ឲ្យវេជ្ជបណ្ឌិតរបស់ខ្លួន ផ្ញើថ្នាំងងុយដេក តាមរយៈសេវារហ័ស ដោយប្រើឈ្មោះគ្រួសារ និងគ្មានការពិគ្រោះយោបល់ត្រឹមត្រូវ។

Yoo Ah In ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនចំនួន ១៨១ ដងក្នុងចន្លោះខែកញ្ញា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២២ ក្រោមលេសថា មកពីការកែសម្ផស្ស ដោយមានបរិមាណជាតិថ្នាំ propofol, midazolam, ketamine និង remimazolam ច្រើនក្នុងខ្លួន។

លើសពីនេះ Yoo Ah In ត្រូវបានគេចោទប្រកាន់ថាបានទទួលវេជ្ជបញ្ជាខុសច្បាប់សម្រាប់ការប្រើប្រាស់ថ្នាំ Stilnox (ថ្នាំងងុយដេក) និង Xanax ជាង ១,១០០ គ្រាប់ក្រោមឈ្មោះអ្នកដទៃ ៤៤ ដងក្នុងចន្លោះខែឧសភា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២៣។ លោកក៏ត្រូវបានចោទប្រកាន់ រួមជាមួយនឹងបក្ខពួកបួននាក់ផ្សេងទៀត ពីបទជក់កញ្ឆានៅសហរដ្ឋអាមេរិក និងល្បួងអ្នកដទៃឲ្យធ្វើដូចគ្នា។

ក្នុងអំឡុងពេលសវនាការលើកទីពីរ Yoo Ah In បានសារភាពចំពោះការចោទប្រកាន់មួយចំនួន ពីបទប្រើប្រាស់កញ្ឆា និងប្រូផូហ្វូល ប៉ុន្តែបានបដិសេធថាខ្លួន មិនបានល្បួងអ្នកណាឱ្យជក់កញ្ឆា បំផ្លាញភស្តុតាង និងការចោទប្រកាន់ផ្សេងទៀតឡើយ ដោយអះអាងថាករណីមួយចំនួន គឺជាការបំផ្លើស ហើយថាលោកមិនដែលជំរុញ ឬប្រគល់កញ្ឆាឱ្យ YouTuber Kim ទេ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី