មនុស្សល្អបន្សល់ការចង់ចាំល្អ! ទោះលាចាកលោកអស់ពេល ១៣ឆ្នាំអ្នកគាំទ្រ Amy នៅតែរំលឹកខួបឱ្យនាងរៀងរាល់ឆ្នាំ

  • 2024-07-25 03:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៣ កក្កដា ២០២៤នេះ ក្រុមគ្រួសារ និងសមាគមន៍មូលនិធិអ្នកគាំទ្រជាច្រើនរូប បានធ្វើការរំលឹកខួបរយៈពេល១៣ឆ្នាំ ជូនចំពោះតារាចម្រៀងស្រីសហរដ្ឋអាមេរិក Amy Winehouse ដែលបានទទួលមរណភាពក្នុងវ័យ ២៧ឆ្នាំ ដោយសារផឹកស្រាហួសកម្រិតនៅក្នុងផ្ទះនាងផ្ទាល់កាលពី ថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១១ នៅទីក្រុងឡុង

បើទោះជារូបរាងកាយលែងមានលើលោកនេះក៏ពិតមែន ប៉ុន្តែកេរ្ដិ៍ឈ្មោះ សន្ដានចិត្តល្អ ភក្ដីភាព ស្នាដៃ សមត្ថភាពទេពកោសល្យ លើអាជីពជាតារាចម្រៀងរបស់ Amy គឺជាការចង់ចាំដ៏ល្អផុតសម្រាប់អ្នកគាំទ្ររបស់នាង។ លើសពីនេះមូលនិធិរបស់ Amy Winehouse បានធ្វើការរំលឹកខួបលើកទី ១៣ នៃការស្លាប់របស់នាងក្រោមពាក្យស្លោក: 'Forever in Our Hearts' អ្នកនៅដកជាប់ក្នុងបេះដូងរបស់ពួកយើងជានិច្ចគ្មានថ្ងៃប្រែ

Amy Winehouse បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យឧស្សាហកម្មតន្ត្រីជាមួយនឹងសំឡេងដ៏ពីរោះ និងរស់រវើករបស់នាង ជាពិសេសអាល់ប៊ុមដែលលក់ដាច់បំផុតឆ្នាំ ២០០៦ របស់នាងមានចំណងជើងថា Back to Black

យោងតាមអ្នកដែលស្និទ្ធស្នាលបំផុតជាមួយតារាចម្រៀងរូបនេះ បានឱ្យដឹងថាAmy បានចំណាយពេលភាគច្រើនទៅលើអាជីពតន្ត្រីរបស់នាង ដើម្បីជម្នះការតស៊ូរបស់នាងជាមួយនឹងការញៀនថ្នាំ ជក់បារីនិងគ្រឿងស្រវឹង និងជំងឺ bulimia ក្នុងរយៈពេលវែង។

យ៉ាងណាមិញ ផលិតករសហរដ្ឋអាមេរិកលោក Sam Taylor-Jonhson បានផលិតខ្សែភាពយន្ដខ្នាតធំ ដែលមានចំណងជើងថា “Back to Black” ដែលខ្សែភាពយន្ដ ២ម៉ោង និង២នាទី នេះបានឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់ Amy Winhouse ក្នុងអាជីពជាសិល្បករចម្រៀង និងតន្រ្តីរបស់នាង។ ខ្សែភាពយន្ដ Back to Black នេះចេញជាផ្លូការកាលពីថ្ងៃទី ១២ មេសា ឆ្នាំ២០២៤នេះ៕

ប្រភព៖ Yahoo   អត្ថបទ៖ កេសរ