Maguire នៅ​តែ​បន្ត​នៅ​លេង​ឲ្យ​ Man Utd

  • 2024-07-26 12:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Harry Maguire បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports កាល​ពី​ពេលថ្មីៗ​នេះ​ថា​ គេ​មិន​ចាកចេញ​ពី​ក្លឹប​ Manchester United នៅ​បន្ត​លេង​ដដែល​នៅ​រដូវកាល​ក្រោយ​។

Maguire បាន​និយាយ​ថា​៖ ទាល់​តែ​ក្លឹប​និយាយ​ថា​ចង់​លក់​ខ្ញុំ​ចេញ​ ឬ​ខ្ញុំ​លែង​ចង់​នៅ​លេង​ក្លឹប​នេះ​ទៀត​ ទើប​ខ្ញុំ​ចាកចេញ​ពី​ក្លឹប​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ក្លឹប​នេះ​ ក៏​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​ទៅ​កាន់​ក្លឹប​នេះ​គឺ​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​អនាគត​របស់​ក្លឹប​នេះ​។ វា​ដល់​ពេល​ហើយ​ ដែល​យើង​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ធ្វើ​ឲ្យ​ក្លឹប​នេះ​ជោគជ័យ​ម្ដង​ទៀត​ អាច​ប្រកួត​ប្រជែង​យក​ឈ្នះ​ពាន​ធំៗ​បាន​ "។

កីឡាករ​នេះ​ក៏​បាន​លើក​ឡើង​ពី​ការ​អន់​ចិត្ត​ដោយ​មិន​បាន​ចូល​លេង​ប្រកួត​ FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ឲ្យ​ Man Utd ក៏​ដូច​ជា​ Euro 2024 ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។ ដោយ​គេ​បាន​រៀបរាប់​ថា​ ប៉ុន្មាន​ខែ​មក​នេះ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​ក្នុង​អាជីព​របស់​គេ​។

កាល​ពី​រដូវកាល​កន្លង​ទៅ​នេះ​ Maguire មាន​របួស​ធំៗ​ពីរ​ដង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ខក​ខាន​មិន​បាន​ប្រកួត​ច្រើន​ប្រកួត​។

យ៉ាង​ណា​ទាក់ទង​នឹង​អនាគត​របស់​ Maguire នៅ​ Man Utd គឺ​មាន​ការ​ប្រទាញប្រទង់​រហូត​មក​ដោយ​ពេល​ខ្លះ​កីឡាករ​នេះ​អាច​នឹង​ចាកចេញ​ ពេល​ខ្លះ​កីឡាករ​នេះ​នៅ​បន្ត​ យ៉ាង​ណា​ខណៈ​នេះ​កីឡាករ​នេះ​នឹង​នៅ​បន្ត​ ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល