ទូរថភ្លើង ២៥គ្រឿង​ដែលទិញពីម៉ាឡេស៊ី មកដល់កម្ពុជាហើយ

  • 2024-07-29 02:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បាន​ប្រកាស​ឱ្យដឹងអំពីការមកដល់នៃទូដឹកទំនិញថ្មីចំនួន ២៥គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញឱ្យកាន់តែល្អ​ជាងមុន ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ ទូរថភ្លើងទាំងនេះបានមកដល់ដោយជោគជ័យនៅរសៀល ថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ០២៤នេះ។

ការបញ្ជាទិញនេះ​ជាផ្នែកមួយ​នៃផែនការវិនិយោគ​របស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០ គ្រឿងថ្មីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។

កាលពីខែមុន ក្រុមហ៊ុននេះក៏ទទួលបានរថភ្លើង​ដែលទិញពីជប៉ុនសម្រាប់​បម្រើសេវាដឹកជញ្ជូនអ្នកដំណើរផងដែរ។ ក្នុងនោះក្រុមហ៊ុនបាន​ដាក់ឱ្យបើកសាកល្បងរថភ្លើងជប៉ុននេះ​ លើ​ផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ និងបានដំណើរការបើកសាកល្បងខ្សែរថភ្លើងលើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) រួចមកហើយ៕

អត្ថបទពេញនិយម