SUGA ជួបបញ្ហាមួយប្រាវ ពេលជិះ Scooter ទាំងស្រវឹង និងចេញសុំទោសជាសាធារណៈ

  • 2024-08-07 04:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម ​​Yonhap News នៅថ្ងៃទី ០៧ ខែសីហា ប៉ុស្តិ៍ប៉ូលីស Seoul Yongsan ពេលនេះកំពុងស៊ើបអង្កេត SUGA (BTS) លើការចោទប្រកាន់ ពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោក (បើកបរក្នុងស្ថានភាពស្រវឹង)។

SUGA ត្រូវបានគេរាយការណ៍ថាបានផឹកស្រា បន្ទាប់មកបានជិះកង់អគ្គិសនី (Electric Scooter)​ នៅក្នុងស្រុក Yongsan កាលពីថ្ងៃមុន ជាកន្លែងដែលគាត់បានដួល។ មន្ត្រីប៉ូលីសដែលនៅក្បែរនោះបានចូលទៅជួយលោកដែរ ហើយដោយកត់សម្គាល់ធុំក្លិនជាតិអាល់កុល។

យ៉ាងណាមិញ ក្រោយព័ត៌មាននេះផ្ទុះចេញ Suga ក៏បាន​ចេញមុខសុំទោសជាសាធារណៈដែរ៖

*«សួស្តី នេះគឺជា Suga! ខ្ញុំ​មាន​អារម្មណ៍​ក្រៀមក្រំ​ជា​ខ្លាំង និង​សោកស្ដាយ​ដែលនាំបញ្ហាខកចិត្តដល់អ្នកទាំងអស់គ្នាបែប​នេះ។ ខ្ញុំ​ជិះ​ម៉ូតូ​អគ្គិសនី​ Electronic Scooter) ទៅ​ផ្ទះ​យប់​មិញ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ខ្ញុំ​គិត​ថា​វា​ជិតដែរ ហើយ​ខ្ញុំ​មិន​បាន​ដឹង​ថា យើងអត់​អាច​បើក​ម៉ូតូ​អេឡិច​ត្រូនិក​ បន្ទាប់​ពី​ផឹក​ស៊ីបានទេ។ អ៊ីចឹង​ខ្ញុំ​បំពាន​ច្បាប់​ចរាចរណ៍។ ខ្ញុំ​បាន​ចត​នៅ​មុខ​ទ្វារ​ធំ​ចូល​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដួល​ដោយ​ខ្លួនឯងពេលនោះ។ មានប៉ូលីសនៅក្បែរនោះ ហើយតាមរយៈលទ្ធផលនៃការធ្វើតេស្តខ្យល់ដង្ហើម អាជ្ញាប័ណ្ណរបស់ខ្ញុំត្រូវបានដកហូត ហើយខ្ញុំក៏បានបង់ប្រាក់ពិន័យរួចហើយ។ ទោះបីគ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ក៏ដោយ ក៏មិនមានការខូចខាតទ្រព្យសម្បត្តិអ្វីដែរ ព្រោះនេះជារឿងដែលមិនអាចប្រកែកបានដែលខ្ញុំត្រូវទទួលខុសត្រូវ ខ្ញុំសូមអោនក្បាលសុំទោសអ្នកគ្រប់គ្នា។ ខ្ញុំសូមអភ័យទោសចំពោះអ្នកដែលមានអារម្មណ៍ Sad ដោយសារទង្វើមិនទទួលខុសត្រូវ និងកំហុសរបស់ខ្ញុំ ហើយខ្ញុំនឹងកាន់តែមានការប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្ញុំ ដើម្បីការពារកុំឱ្យរឿងបែបនេះកើតឡើងនៅពេលខាងមុខទៀត»៕

ប្រភព៖ Allkpop | Koreaboo  

អត្ថបទថ្មី