បណ្ឌិត សេង វណ្ណារិទ្ធ៖ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌជាគន្លឹះសម្រាប់កូនៗក្នុងការរីកចម្រើន និងឈានដល់សក្តានុពលពេញលេញ

  • 2024-08-17 04:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង​ (Zhong Ying International School - ZYIS) បានលើកឡើងថា ក្តីស្រលាញ់អាចជាអាវុធមុខពីរ។ មានតែក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌប៉ុណ្ណោះ ទើបអាចជួយឲ្យកូនៗរីកចម្រើន និងឈានទៅដល់ចំណុចកំពូលនៃសក្ដានុពលពេញលេញរបស់ពួកគេបាន។

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ

លោក​បាន​បញ្ជាក់​ថា​ការ​សិក្សា​នឹង​ផ្ដល់​នូវ​លទ្ធផល​ជា​ទី​ពេញ​ចិត្ត​គ្មាន​ព្រំដែន​ហើយ​កូន​ៗ​នឹង​រៀន​សូត្រ​បាន​ល្អ​បំផុត​នៅ​ពេល​ដែល​ពួក​គេ​មាន​ចំណង់​ចំណូល​ចិត្ត​ និង​ការ​ស្រលាញ់​ពិត​ប្រាកដ​ចំពោះ​វិស័យ​ណាមួយ។​

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ក៏បានបន្ថែមថា សុខភាពល្អ គឺជាគ្រឹះសំខាន់ក្នុងការចិញ្ចឹមបីបាច់កូនៗឱ្យមានកាយសម្បទារឹងមាំ និងចិត្តគំនិតវិជ្ជមាន។ លោកបានលើកទឹកចិត្តឱ្យអ្នកអាណាព្យាបាលផ្តោតលើការញាំល្អ ហាត់ប្រាណល្អ និងគេងល្អ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍកូនៗឱ្យមានការរីកចម្រើនយ៉ាងល្អឥតខ្ចោះ។

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

ក្នុងនាមជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីង បានលើកឡើងថា សាលាអន្តរជាតិ ចុងអ៊ីង​ នឹង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​គុណភាព​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ និង​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​សង្គម​ជាតិ​កម្ពុជា។

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

ហេតុអ្វីជ្រើសរើស ZYIS?

កូនរបស់លោកអ្នកនឹងស្ទាត់ជំនាញភាសាខ្មែរ អង់គ្លេស និងចិន ក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ។

អភិវឌ្ឍជំនាញសំខាន់ៗសម្រាប់សតវត្សទី២១ ដូចជា ទំនាក់ទំនង បច្ចេកវិទ្យា ភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ។

បណ្ដុះគំនិតច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា ដើម្បីក្លាយជាអ្នកដឹកនាំ និងសហគ្រិននាពេលអនាគត។

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

បញ្ជាក់​ដែរ​ថា​ ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ឆ្នាំ​សិក្សា ២០២៣-២០២៤ របស់​សាលាអន្តរជាតិ ចុងអ៊ីង​ នេះ​ធ្វើ​ឡើង​នៅ​ផ្សារ AEON 2​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​សីហា​ ជា​មួយ​គ្នា​នោះ​ដែរ​ក៏​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះតេជព្រះគុណ​វជិរប្បញ្ញោ គូ សុភាព​ ផង​ដែរ៕​

ទិដ្ឋភាពពិធីប្រគល់វិញ្ញាបនបត្រ

អត្ថបទ៖ នួន ស៊ីណា​