រក្សារបស់២យ៉ាងនេះឱ្យគង់ គណនី Facebook យើងងាយបាត់ទៅណាទេ!
- 2024-10-14 03:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រក្សារបស់២យ៉ាងនេះឱ្យគង់ គណនី Facebook យើងងាយបាត់ទៅណាទេ!
ចន្លោះមិនឃើញ
មកដល់ថ្ងៃនេះ គណនីរបស់អ្នកប្រើ Facebook នៅតែមានបាត់បង់ ឬត្រូវគេលុកលុយពីសំណាក់ជនអនាមិក។ បន្ទាប់ពីអ្នកបានដាក់លេខកូដដែលពិបាកស្មានត្រូវរួចហើយ មិនប្រាកដថាគណនីសុវត្ថិភាពទាំងស្រុងនោះឡើយ។ បើមិនបានរក្សាចំណុចសំខាន់ពីរ ដែលបាត់វាហាក់ដូចហុចកូនសោឱ្យ Hacker អ៊ីចឹងដែរ។
របស់ទាំងពីរនោះគឺជា អ៊ីមែល និងលេខទូរសព្ទ។ គួរដឹងថា នៅពេលនរណាម្នាក់ប៉ុនប៉ងលួចយក គណនី Facebook របស់អ្នក បើសិនជាគេមានតែអ៊ីមែល ឬលេខទូរសព្ទរបស់អ្នក មួយណាក៏បាន គេអាចនឹងប្ដូរលេខសម្ងាត់គណនី Facebook របស់អ្នកបានភ្លាម។
១. អ៊ីមែល ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook ហើយក៏ត្រូវបានប្រើដើម្បីជាសុវត្ថិភាពមួយជាន់ទៀតលើគណនី Facebook ផងដែរ។
ថ្វីត្បិតអ៊ីមែល មិនសូវប្រើញឹកញាប់ដូចលេខទូរសព្ទ ប៉ុន្ដែកុំប្រហែស គប្បីដាក់លេខសម្ងាត់ឱ្យពិបាកស្មានលើអ៊ីមែល បើអាច អ្នកគួរបន្ថែមសោរពីរជាន់ 2-factor authentication ឬអ្វីផ្សេងបន្ថែមលើសពីនេះក៏បានដែរ។
២. លេខទូរសព្ទ គឺជាចំណុចសំខាន់ជាងគេ វាក៏ត្រូវបានប្រើដើម្បីបង្កើតគណនី Facebook និងមុខងារសុវត្ថិភាព ផងដែរ ពិសេសគឺវាត្រូវបានប្រើអមជាមួយមុខងារសោរពីជាន់ 2-factor authentication តែម្ដង។
ដូចនេះបើសិនជា អ្នកយកលេខទូរសព្ទទៅបង្កើតគណនី Facebook និងឧស្សាហ៍ប្ដូរលេខទូរសព្ទញឹកញាប់នោះ អ្នកគួរប្ដូរលេខទូរសព្ទថ្មីសម្រាប់ Facebook ផងដែរ ដើម្បីជៀសវាងមានគេទិញយកលេខទូរសព្ទរបស់អ្នកទៅប្រើបន្ដទៀត ដែលនេះដូចជាគេបានគណនី Facebook របស់អ្នកទាំងស្រុងអ៊ីចឹងដែរ៕