ហេតុអ្វីបានប្រទេសមួយចំនួននៅអាស៊ីប្រារព្ធបុណ្យចូលឆ្នាំនៅខែមេសា?
- 2024-10-28 06:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានប្រទេសមួយចំនួននៅអាស៊ីប្រារព្ធបុណ្យចូលឆ្នាំនៅខែមេសា?
ចន្លោះមិនឃើញ
នៅពាក់កណ្ដាលខែមេសា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ក៏ដូចជាខេត្តយូណាន ប្រទេសចិន តំបន់មួយចំនួននៅប្រទេសឥណ្ឌា នេប៉ាល់ និងស្រីលង្ការ បាននាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ ស្របពេលដែលអាកាសធាតុក្ដៅហែង ការអបអរពិធីឆ្នាំថ្មីភាគច្រើនធ្វើឡើងក្រោមការលេងជះទឹកនៅប្រទេស ឬ តំបន់ដែលបានរៀបរាប់ខាងលើ។
ការចូលឆ្នាំនៅខែមេសា ជាការអបអរឆ្នាំថ្មីរាងយឺតបន្តិច បើប្រៀបធៀបនឹងការចូលឆ្នាំរបស់ប្រពៃណីផ្សេងៗទៀតដូចជា ប្រទេសលោកខាងលិច ដែលចូលឆ្នាំនៅខែមករា និងពិធីបុណ្យចូលឆ្នាំចន្ទគតិ ឬ គេស្គាល់ថាចូលឆ្នាំចិន ដែលចូលឆ្នាំនៅចុងខែមករា ឬ ដើមខែកុម្ភៈ។
មនុស្សភាគច្រើនអាចមានភាពងឿងឆ្ងល់ថា ហេតុអ្វីបានជាស្រុកខ្មែរ និងប្រទេសមួយចំនួនចូលឆ្នាំនៅខែមេសា ដែលជាខែដ៏ក្ដៅសម្រាប់ប្រទេសទាំងនេះ។
បើតាមការពន្យល់តៗគ្នារបស់ខ្មែរ ការចូលឆ្នាំនៅខែមេសា ឬ ខែចេត្រគឺដោយសារតែ ខ្មែរយើងទុកពេលច្រូតស្រូវ ខណៈពេលដែលស្រូវទុំនៅអំឡុងខែវិច្ឆិកា ឬ ខែធ្នូ។
យ៉ាងណាមិញ បើតាមការពន្យល់ពីវប្បធម៌នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីទក្សិណ ការចូលឆ្នាំនៅខែមេសានេះ ក៏ព្រោះតែប្រទេសកម្ពុជា និងប្រទេសដទៃទៀតដែលមានវប្បធម៌ស្រដៀងគ្នា បានទទួលឥទ្ធិពលពីជនជាតិឥណ្ឌាកាន់សាសនាហិណ្ឌូ។ ជនជាតិឥណ្ឌាទាំងនេះបានប្រកាន់ខ្ជាប់នូវប្រតិទិនមួយ ដែលគេហៅថា ប្រតិទិនហិណ្ឌូ ឬ ប្រតិទិនចំហៀងព្រះអាទិត្យ។ បើតាមប្រតិទិននេះ ឆ្នាំថ្មីកើតឡើង នៅពេលដែលព្រះអាទិត្យវិលចំនឹងប្រជុំផ្កាយ Aries។
សូមជម្រាបផងដែរថា នៅជុំវិញមានប្រពៃណី និងវប្បធម៌ផ្សេងៗទៀត ដែលប្រារព្ធពិធីចូលឆ្នាំខុសៗគ្នា ទៅតាមការប្រកាន់ខ្ជាប់នូវប្រតិទិន និងការកំណត់របស់ជនជាតិនីមួយៗ៕
ប្រភព៖ Asia Carolinas