ឱកាសទទួលបានកំណប់ទ្រព្យពីបុរី ភ្នំពេញថ្មី រហូតដល់ ១៥ ០០០ដុល្លារ អំឡុងបុណ្យអុំទូកនេះ

  • 2024-10-30 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះហើយ។ ដើម្បីរៀបចំកញ្ចប់់កាដូដ៏ពិសេសសម្រាប់អតិថិជន និងដើម្បីអបអរសាទរក្នុងឱកាសដ៏ពិសេសនេះ បុរីភ្នំពេញថ្មី បានប្រកាសលក់បញ្ចុះតម្លៃរហូតដល់ ១៥ ០០០ដុល្លារ។

ឱកាសផ្ដល់ជូនដ៏ពិសេសសម្រាប់គ្រប់អតិថិជន គឺមានត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៤ ១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រពពេលដែលប្រជាជនកម្ពុជាចូលរួមរីករាយជាមួយពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរធំមួយ ក្នុងចំណោមពិធីបុណ្យជាតិធំៗទាំង៣។ តំណាងផ្នែកលក់របស់បុរីភ្នំពេញថ្មី បញ្ជាក់ថា អតិថិជនកក់ភ្លាម នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗតែម្ដង។

ឱកាសទទួលបានកំណប់ទ្រព្យដ៏ប្រសើរពីបុរីភ្នំពេញថ្មី គឺមានច្រើនជម្រើស និងច្រើនទីតាំង សរុបទាំង ១៥គម្រោងដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល សុទ្ធតែស្ថិតក្បែរតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្លាំង និងស្ថិតនៅទីប្រជុំជន។

មុនឱកាសផ្ដល់ជូននេះចូលមកដល់ក្នុងពេលឆាប់ៗ អតិថិជនសម្លឹងមើល៍បណ្ដើៗនូវប្រភេទផ្ទះដែលមានលក់ គឺផ្ទះល្វែង (Shophosue) វីឡាភ្លោះ (Link Villa) វីឡាទោល (Detached Villa) វីឡាឃីង (Villa King) និងវីឡា (Queen)។ ច្រើនម៉ូដ ច្រើនជម្រើស ច្រើនតម្លៃ តែការផ្ដល់ជូនជាកំណប់ទ្រព្យពេលនេះ គឺសម្រាប់គ្រប់អតិថិជនគ្រប់គ្នា។

ស្រឡាញ់គម្រោងណា? សាខាណា ឬម៉ូដផ្ទះក្នុងក្ដីស្រម៉ៃមួយណា សូមទាក់ទង បុរីភ្នំពេញថ្មី ឥឡូវនេះ ដើម្បីទទួលបានកញ្ចប់កាដូរហូតដល់ ១៥,០០០ ដុល្លារភ្លាមៗ។

ទាក់ទងឥឡូវនេះ ទទួលបានឥឡូវនេះ 012 933 666/ 012 260 123 / 012 240 123 ឬFacebook Page ផ្លូវការណ៍របស់បុរីភ្នំពេញថ្មីផ្ទាល់៕

អត្ថបទ៖ Chin Sopheak