តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី
- 2024-11-20 07:35:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី
ចន្លោះមិនឃើញ
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មហោស្រពសិល្បៈ បុណ្យភូមិមានជើងនឹងប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីខេត្ត មណ្ឌលគិរី ពោលគឺចាប់ផ្តើមពិធី ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ តាមរយ:មហោស្រពសិល្បៈ បុណ្យភូមិមានជើង វប្បធម៌ ប្រពៃណី ការរស់នៅ ម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី រយ:ពេលបីថ្ងៃ។ ក្នុងនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏បានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី។
តស់! ឥលូវយើងមកមើលតិចមើល ថាតើនៅក្នុងមហោស្រពសិល្ប: បុណ្យភូមិមានជើងមានលេងអ្វីខ្លះ…
ថ្ងៃសុក្រ ទី ២២ ខែ វិច្ឆិកា
បុណ្យភូមិមានជើង នឹងរៀបចំពិធីបើក ព្រមទាំងមានការអបអរទិវាកុមារពិភពលោក នៅសាលាបឋមសិក្សា ពូលូង។
ថ្ងៃសៅរ៍ ទី ២៣ ខែ វិច្ឆិកា នៅទីតាំងភូមិវប្បធម៌ជនជាតិដើមភាគតិច និង សួនដំរីដែកខេត្តមណ្ឌលគិរី
សកម្មភាព៖
ថ្ងៃអាទិត្យ ទី២៤ ខែ វិច្ឆិកា (នៅទីតាំង ភូមិវប្បធម៌ជនជាតិដើមភាគតិច)
សូមបញ្ចាក់ផងដែរថានេះជាលើកទី២ ហើយដែលមហោស្រពសិល្ប: បុណ្យភូមិមានជើងបានប្រារព្ធទ្បើង នៅទឹកដីថ្មី បរិយាកាសថ្មី និងវប្បធម៌ទំនៀមទំលាប់ថ្មីហើយកាន់តែពិសេស នេះក៏ជាលើកទី២រៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia - ដើម្បីកុមារគ្រប់រូប ឧបត្ថម្តដោយ: KampumEra