មកស្គាល់កម្មវិធី AI ថ្មីមួយ គ្រាន់តែវាយអក្សរ ចេញជាវីដេអូ ដូចជប់វេទមន្ត
- 2024-12-10 08:56:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់កម្មវិធី AI ថ្មីមួយ គ្រាន់តែវាយអក្សរ ចេញជាវីដេអូ ដូចជប់វេទមន្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI បានសម្រេចបញ្ចេញ កម្មវិធីថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា Sora។ Sora ជាកម្មវិធីបញ្ញាសប្បនិម្មិត មានមុខងារពិសេស អាចបំប្លែងពីអត្ថបទ ទៅជាវីដេអូ (text-to-video)។
ក្រោយពីជោគជ័យ នៃការបង្កើតកម្មវិធី ChatGPT ក្រុមហ៊ុន OpenAI ដែលជាអ្នកអភិវឌ្ឍន៍ សុសវែរ បញ្ញាសប្បនិម្មិតដ៏ធំនៅលើពិភពលោក បានបញ្ចេញកម្មវិធីថ្មីរបស់ខ្លួន គឺ Sora។
Sora ដំណើរការនៅលើ standalone វេបសាយ ដែលមានអាសយដ្ឋាន www.sora.com ។ វាមានភាពងាយស្រួលដោយអ្នកប្រើប្រាស់អាចបង្កើតឃ្លីបវីដេអូ ដោយគ្រាន់តែវាយអក្សរបញ្ចូលប៉ុណ្ណោះ (text-to-video) ។ មិនតែប៉ុណ្ណោះនៅក្នុងនោះ គេក៏មានបន្ថែមនូវមុខងារ storyboarding tool ផងដែរសម្រាប់ជំនួយក្នុងការបង្កើតវីដេអូជាសាច់រឿង។
កម្មវិធីដែលគេជឿថានឹងក្លាយជា សុសវែរបញ្ញាសប្បនិម្មិត ដ៏មានឥទ្ធិពលមួយនេះ អនុញ្ញាតឱ្យអ្នកប្រើ អាចជ្រើសរើសកំណត់ទំហំវីដេអូ និង គុណភាព Resolution បានទៅដល់ 1080p។ ចំពោះឃ្លីបនីមួយៗ គឺមានថេរវេលាទៅដល់ ២០វិនាទី។
គួរបញ្ជាក់ថា កម្មវិធី Sora គឺបើកសម្រាប់តែ អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន OpenAI ប៉ុណ្ណោះ ពោលគឺរួមមានអ្នកកំពុងប្រើ ChatGPT Plus និង ChatGPT Pro៕