E&M360 បើកទំព័រថ្មី ទទួលស្វាគមន៍អតិថិជនជាផ្លូវការ!
- 2024-12-16 03:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
E&M360 បើកទំព័រថ្មី ទទួលស្វាគមន៍អតិថិជនជាផ្លូវការ!
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ – E&M360 ជាគោលដៅជួបជុំ ទទួលទានអាហារថ្មី នៅកណ្តាលក្រុងភ្នំពេញ ប្លុកបឹងកេងកង១ មានសេចក្តីរំភើបរីករាយក្នុងការប្រកាសសម្ពោធដាក់អោយដំណើរការផ្លូវការសាខាថ្មី ជាមួយម៉ាកយីហោថ្មីស្រឡាងរបស់ខ្លួនកាលពីថ្ងៃទី 04 ខែធ្នូ ឆ្នាំ 2024។ ពីមុនត្រូវបានគេស្គាល់ថាជា E&M Coffee ម៉ាកយីហោហាងកាហ្វេដែលមានអាយុកាល10ឆ្នាំនេះត្រូវកែសម្រួល ផ្លាស់ប្តូរមុខមាត់ថ្មី Conceptថ្មី ដើម្បីបំពេញតម្រូវការវិវត្តន៍របស់សហគមន៍។
លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា E&M360 បានអោយដឹងថា ការផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយឡូហ្គូថ្មីនេះ គឺជាទស្សនះវិស្ស័យរបស់យើងខ្ញុំ ក្នុងគោលដៅបំពេញតម្រូវការជាមូលដ្ឋានរបស់បងប្អូនអតិថិជនទាំងចាស់និងថ្មីនៅក្នុងសហគមន៍ បម្រើជូននូវជម្រើសទទួលទាន អាហារប្រចាំថ្ងៃឆ្ងាញ់ៗ តម្លៃសមរម្យសម្រាប់អ្នករាល់គ្នា ស្របទៅតាមបរិបទសេដ្ឋកិច្ចសង្គម។ E&M360 ជាភោជនីយដ្ឋានផ្តល់ជូននូវម៉ឺនុយចម្រុះ ចាប់ពីជម្រើសអាហារពេលព្រឹករហ័ស និងងាយ អាហារប៊ូហ្វេអាហារថ្ងៃត្រង់ដ៏សម្បូរបែប និងជាទីតាំងដ៏សាកសម្យសម្រាប់ការសម្រាកញាំកាហ្វេ-តែ ជួបប្រជុំ ជជែកពិភាក្សាការងារ ពេលរសៀលបានយ៉ាងដ៏កក់ក្តៅ។
លក្ខណៈសំខាន់ៗរបស់ E&M360៖
E&M360 គឺមិនគ្រាន់តែជាភោជនីយដ្ឋានមួយ តែវាជាសហគមន៍ដែលបងប្អូនអាចរីករាយជួបជុំដែលនាំទៅការសម្រេចគោលដៅផ្ទាល់ខ្លួន ឬក្រុម និងទទួលទានជាមួយអាហារសម្បូរបែបតម្លៃសមរម្យ។
សូមអញ្ចើញមកទទួលយកបទពិសោធន៍ថ្មីនៅE&M360!