សៀមរាប ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមបំផុត ប្រចាំឆ្នាំ ២០២៤ ក្នុង App របស់ជប៉ុន

  • 2024-12-17 02:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី travel App របស់ជប៉ុនមួយ បានបង្ហាញថា ខេត្តសៀមរាប របស់កម្ពុជា ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ ពេញនិយមបំផុតប្រចាំឆ្នាំ ២០២៤នេះ។

យោងតាមទិន្នន័យរបស់ Skyscanner Japan គោលដៅទេសចរណ៍ ពេញនិយមបំផុតប្រចាំឆ្នាំ ២០២៤ គឺខេត្តសៀមរាប របស់កម្ពុជា ដែលតួលេខនៃការចាប់អារម្មណ៍ពីភ្ញៀវទេសចរ កើនឡើងដល់ទៅ ៣០០ភាគរយ។ ខេត្តសៀមរាប ជាខេត្តនៃវប្បធម៌ និងអរិយធម៌ មានប្រាសាទបុរាណជាប់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO គឺប្រាសាទអង្គរវត្ត។

គួរឱ្យដឹងថា នៅក្នុងចំណោមភ្ញៀវទេសចរ ជប៉ុន ប្រមាណ ៤២ ភាគរយ ជ្រើសរើសដើរកម្សាន្ត នៅតំបន់ទេសចរណ៍វប្បធម៌។ ក្រុមហ៊ុន travel App របស់ជប៉ុនខាងលើ ក៏បានបញ្ជាក់ផងដែរថា “ប្រទេសកម្ពុជា ស្ថិតក្នុងបញ្ជីដ៏ទាក់ទាញបំផុត សម្រាប់អ្នកចង់ ទទួលបានបទពិសោធន៍ នៃការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍វប្បធម៌ ហើយការចំណាយលើការចាយវាយ ស្នាក់នៅ មានតម្លៃសមរម្យ។”

ប្រភព៖ Mainichi   ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី