ក្រសួងកិច្ចការនារី អំពាវនាវ ដល់យុវជន កុំយក ទិវានៃក្តីស្រឡាញ់ ប្រព្រឹត្តិរឿងមិនគប្បី នាំឱ្យខូចកិត្តិយស

  • 2025-02-14 04:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវានៃក្តីស្រឡាញ់ គឺជាព្រឹត្តិការណ៍អន្តរជាតិ ដែលបង្ហាញនូវគុណតម្លៃនៃការគោរព ស្រឡាញ់ និងដឹងគុណដល់មនុស្សដែលមានតម្លៃចំពោះយើង ដូចជា ជីដូនជីតា ឪពុកម្តាយ អាណាព្យាបាល ស្វាមី ភរិយា បងប្អូន លោកគ្រូអ្នកគ្រូ និងមិត្តភក្តិ។ល។ សេចក្តីស្រឡាញ់ អាចបង្ហាញចេញតាមរយៈការយកចិត្ត ទុកដាក់ និងការឱ្យតម្លៃគ្នាទៅវិញទៅមកប្រកបដោយព្រហ្មវិហារធម៌ ។

ក្នុងឱកាសនេះ ក្រសួងកិច្ចការនារី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី គ្រប់រូប សូមចូលរួមអបអរសាទរដោយគោរព និងថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា ដែល ដូនតាខ្មែរយើងបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ សូមយុវវ័យគ្រប់រូបចងចាំថា សេចក្តីស្រឡាញ់ មិនដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងតម្លៃបុគ្គលជាទីស្រឡាញ់របស់យើងឡើយ ហើយយើងត្រូវតែ មានសេចក្តីស្រឡាញ់ពិតប្រាកដ និងស្មោះត្រង់ចំពោះពួកគាត់។ សូមកុំយក ទិវានៃក្តីស្រឡាញ់ មកប្រើជាឱកាសដើម្បីធ្វើសកម្មភាពទាំងឡាយណា ដែលនាំ ឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលណាម្នាក់។

សេចក្តីស្រឡាញ់ គឺជាកម្លាំងនៃសេចក្តីល្អ សូមឱ្យសេចក្តីស្រឡាញ់មាននៅក្នុងបុគ្គលម្នាក់ៗ និងចែករំលែកក្តីស្រឡាញ់នេះចំពោះក្រុមគ្រួសារ លោកអ្នកមានគុណ និងដៃគូ ដើម្បីលើកស្ទួយអារ្យធម៌ដ៏ ល្អផូរផង់របស់សង្គមជាតិយើង៕

អត្ថបទ ៖ គីម ណារ៉ាក់