Jules Kunde មិន​អាច​ចូល​​លេង​បាន​​យប់មិញ​ដោយ​សារ​តែ​គេ​បង្កើត​កំហុស​​ដដែល​​បែប​នេះ​

  • 2025-02-18 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ឆ្នើម​របស់​​ Barcelona គឺ​កីឡាករ Jules Kunde ​កាល​ពី​យប់មិញ​មិន​បាន​ចូល​លេង​ទេ ក្នុង​ជំនួប​ដែល​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​លើ​ Rayo Vallencano ១-០ ​នៃ​ក្រប​ខណ្ឌ La Liga នោះ​។

មូលហេតុ​នេះ​ការ​មិន​បាន​ចូល​លេង​ និង​គ្មាន​ឈ្មោះ​សូម្បី​តែ​បម្រុង​​គឺ​មិន​មែន​មក​ពី​បញ្ហា​របួស​អី​​ទេ គឺ​ជា​​​ច្បាប់​​ផ្ទៃ​ក្នុង​របស់​ក្លិប គេ​មិន​បាន​​មក​​ដល់​ទី​​លាន​ប្រកួត​ឲ្យ​បាន​ទាន់​​ពេល​វេលា​ទេ ពោល​គឺ​យឺត​ពេល​ ​ដើម្បី​​ត្រៀម​ការ​ប្រកួត​។ និយាយ​​រួម​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ សម្រាប់ Jules Kunde ​ដែល​បាន​បង្កើត​កំហុស​ដដែល​ៗ​នេះ​។

Jules Kunde ជា​ខ្សែ​កាពារ​ដ៏​សំខាន់​មួយ​របស់ Barcelona ដែល​គេ​កម្រ​នឹង​បាត់​មុខ​ពី​​ទីលាន​ណាស់​លើកលែង​តែ​មាន​បញ្ហា​របួស ហើយ​ក្នុង​លក្ខខណ្ឌ​ដែល​មិន​បាន​​ចូល​លេង និង​គ្មាន​សូម្បី​ឈ្មោះ​​បម្រុង​លើក​នេះ​ មក​ពី​គេ​មិន​គោរព​វិន័យ៕​​

Daro Ly

អត្ថបទថ្មី