ផារិន និងស្កាយ បង្ហាញស្នាដៃសិល្បៈកាន់តែច្រើន ក្រោយមានការជ្រោមជ្រែងពេញទំហឹងពីម្តាយធម៌​

  • អង្គារ, 8 មេសា 2025 06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងវ័យក្មេង ២ដួង ដែលគេស្គាល់ច្បាស់នៅលើបណ្ដាញសង្គម គឺ ផារិន ម្ចាស់បទ “អង្វរពុកម៉ែ” និងតារា Tik Tok ស្កាយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយ ចែម៉ី ម្ចាស់ M Smooth ប្រកាសថា អ្នកទាំងពីរ គឺជាកូនចិញ្ចឹមរបស់ខ្លួន ហើយស្ម័គ្រចិត្តទំនុកបម្រុងឲ្យរៀនរហូតបានចប់ចុងចប់ដើមទៀតនោះ។

រូបថត៖ ហ្វេសប៊ុក

ចាប់តាំងពីប្រកាសខ្លួនជាកូនចិញ្ចឹមរបស់ ចែម៉ី ម្ចាស់បទ “អង្វរពុកម៉ែ” និង តារា Tik Tok ស្កាយ តែងតែបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗរបស់ម្តាយធម៌។ ជាក់ស្តែង ថ្មីៗនេះ អ្នកទាំងពីរបានឡើងបកស្រាយបទចម្រៀង និងរាំលេងកម្សាន្តញ៉ាំងបរិយាកាស នៃកម្មវិធីសង្ក្រាន្ត M Smooth យ៉ាងសប្បាយរីករាយ។

បើតាម ចែម៉ី ទឹកចិត្តអាណិតស្រលាញ់ ដែលដក់ជាប់ពីម្តាយរបស់លោកស្រីធ្លាប់ក្រក្សត់ បានក្លាយជាកត្តាជម្រុញចិត្តលោកស្រីយកក្មេងប្រុសទាំងពីរមកធ្វើជាកូនចិញ្ចឹម ពោលគឺដូចជប់ជីវិតថ្មី ផារិន និង ស្កាយ តាមរយៈការផ្គត់ផ្គង់ការសិក្សា និងរស់នៅភ្នំពេញនៅផ្ទះជាមួយគ្នា។

ក្នុងពេលដែលហ្វេនៗទន្ទឹងរង់ចាំស្នាដៃថ្មីៗរបស់idol ទាំងពីររបស់ខ្លួន ស្រាប់តែ ផារិន និងស្កាយ បង្ហើបថា ក្នុងពេលឆាប់ៗខាងមុខនេះ ពួកគេបង្ហាញបង្ហាញស្នាដៃសិល្បៈរួមគ្នា ខណៈដែល ចែម៉ី ត្រូវជាម្តាយធម៌ ក៏ប្រកាសត្រៀមជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដែរ៕

ជិន សុភ័ក្ដ្រ