ខុស​គ្នា​ដូច​មេឃ​ និង​ដី សម្រាប់ Antony ក្នុង​ការ​នៅ Man Utd និង Real Betis

  • 2025-04-22 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មាន​​ភាព​ខុស​គ្នា​ខ្លាំង​មែន​ទែន​សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប Antony ​ក្នុង​ការ​មក​កាន់​ទឹក​ដី​អេស្ប៉ាញ ​ខណៈ​ដែល​ពេល​នេះ​រូប​គេ​រក​បាន​៥​គ្រាប់ ​ស្មើ​ចំនួន​គ្រាប់​ ដែល​គេ​បាន​​ចាយ​ពេល​២ឆ្នាំ​នៅ Manchester United ។

បូក​ទាំង​១​គ្រាប់​ជួយ Real Betis យក​ឈ្នះ Girona ៣-១ ក្នុង​ដី Gironaខ្សែ​ប្រយុទ្ធ​ស្លាប Antony រក​បាន​៥​គ្រាប់​ហើយ​ ពោល​គឺ​ចំនួន​គ្រាប់​បាល់​នេះ​គេ​ចាយ​ពេល​ត្រឹម​តែ​១៧​ប្រកួត​ប៉ុណ្ណោះ​នៅ​ទឹក​ដី​អេស្ប៉ាញ។ ខណៈ​ដែល​រូប​គេ​នៅ​ទឹក​ដី​បិសាច​ក្រហម​វិញ​ចាយ​ពេល​២​ឆ្នាំ ឬ​៦២​ប្រកួត​រក​បាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ​។ បើ​និយាយ​ពី​សមត្ថភាព​របស់​គេ​នៅ​ពេលនេះ​ក្នុង​ទឹក​ដី អេស្ប៉ាញ​ កីឡាករ​នៅ​ Betis ពេញ​ចិត្ត​ជា​ខ្លាំង​ម្នាក់​ៗ​ទទូច​ឲ្យ​ម្ចាស់​ក្លិប​ទិញ​ដាច់​ពី បិសាច​ក្រហម​នៅ​រដូវ​កាល​ក្រោយ​ឲ្យ​បាន​។

​គិត​ទៅ Antony ​​ត្រូវ​បាន​ Real Betis ខ្ចី​ជើង​​​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​កាល​ដើម​ឆ្នាំ​២០២៥ ហើយ​គេ​កំពុង​តែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម​មួយ​នេះ​ក្នុង​នាម​ជា​ខ្សែ​បម្រើ​ស្លាប​​៕

មួយ ហ៊ា