​ស្ថិតិ​ដ៏​អស្ចារ្យ​​របស់ Gyokeres ខ្សែ​ប្រយុទ្ធ​ដែល​​ធ្វើ​ឲ្យ​ក្លិប​ធំៗ​កំពុង​ចង់បាន​

  • 2025-04-23 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Viktor Gyokeres ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ុយអែត និង​​ក្លិប Sporting Lisbon កំពុង​ត្រូវ​បាន​ក្លិប​ធំ​ៗ​ជា​ច្រើន​សំឡឹង​ចង់​បាន តែ​ដោយសារ​ការ​កំណត់​តម្លៃ​របស់​ក្លិប​ព័រទុយហ្គាល់​មាន​កម្រិត​ខ្ពស់​ពេក​ទើប​ធ្វើ​ការ​ផ្ទេរ​ផ្លូវ​ការ​ណា​មួយ​មិនទាន់​កើត​ឡើង​។

​​បើ​តាម​របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា មាន​ក្លិប​ធំ​ៗ​​ចំនួន​២​កំពុង​តែ​ប្រកៀក​ខ្ពស់​ជាង​គេ​ចង់​បាន​កីឡាករ​ជម្រើស​ជាតិ ស៊ុយអែត​រូប​នេះ​គឺ កាំភ្លើង​ធំ Arsenal និង បិសាច​ក្រហម Manchester United ។ យ៉ាង​ណា​ការ​ផ្ទេរ​ផ្លូវ​ការ​មិនទាន់​​បាន​កើត​ឡើ​ងទេ​ គ្រាន់​តែ​​កីឡាករ​​វ័យ​២៦​ឆ្នាំ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ចាក​ចេញ​ពី Sporting នា​រដូវ​កាល​​ក្រោយ​។

បើ​មើល​ទៅ​លើ​ស្ថិតិ​នៃ​កា​រប្រកួត និង​សមត្ថភាព​នៅ​លើ​ទី​លាន Gyokeres ​ត្រូវ​បាន​​ Sporting កំណត់​តម្លៃ​លក់​ចេញ​ខ្ពស់​បំផុត​មួយ​​រហូត​ដល់​ក្បែរ​១០០​លាន​អឺរ៉ូ ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា Sporting បាន​ទម្លាក់​តម្លៃ​មក​សល់​ត្រឹម​​ប្រមាណ​ជា​ជាង​៦០​លាន​អឺរ៉ូ​វិញ​ ដើម្បី​បើក​ឱកាស​ឲ្យ​ក្លិប​ផ្សេង​ចូល​ចរចា​។

តម្លៃ ​ខ្ពស់​យ៉ាង​ហ្នឹង​ចុះ​សមត្ថភាព​បែប​ណា​​ហើយ​នេះ​ជា​ស្ថិតិ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៥​ ៖

  • ១៦​គ្រាប់ និង​បញ្ជូន ក្នុង​ចំណោម ៩​ប្រកួត​ប៉ុណ្ណោះ​

  • ៤៨​ គ្រាប់​ក្នុង​ចំណោម ៤៧​ប្រកួត​ជាមួយ Sporting

  • ៥៧ គ្រាប់​ ក្នុង​ចំណោម ៥៣​ ប្រកួត​ជា​មួយ​ក្លិប និង​ជម្រើស​ជាតិ​

  • ៧២​គ្រាប់​ សម្រាប់​ការ​រួម​ចំណែក​ក្នុង​ចំណោម ៥៣​ប្រកួត​នៅ​គ្រប់​កម្មវិធី​ដែល​គេ​បាន​ចូល​លេង​

Daro Ly