Jamie Vardy ៖ Leicester នឹង​នៅ​តែ​ជា​ចំណែក​មួយ​ក្នុង​បេះដូង​របស់​ខ្ញុំ​

  • 2025-04-25 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Jamie Vardy ​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចាក​ចេញ​ពី​ក្លិប​ Leicester City បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​នេះ​ ក្រោយ​ពេល​រួមរស់​អស់​រយៈ​ពេល​១៣​ឆ្នាំ​។

បន្ទាប់​ពី​មាន​​​​ការ​ចាកចេញ​ខ្សែ​ប្រយុទ្ធ​ខាង​លើ ​​បានបង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា Leicester City នឹង​នៅ​តែ​​ជា​ចំណែក​មួយ​ក្នុង​បេះដូង​របស់​គេ បើ​ទោះ​បី​ជា​គេ​ត្រូវ​​ចាក​ចេញ​ក៏​ដោយ​។ គេ​ដឹង​ថា នឹង​មាន​ថ្ងៃ​នេះ​មក​ដល់​ គេ​បាន​រួមរស់​ជាមួយ​ក្លិន​កញ្ជ្រោង​អស់​១៣​ឆ្នាំ​ ​ហើយ​ឈ្នះ​ពាន​ និង​ជោគជ័យ​យ៉ាង​ច្រើន​។

Vardy បាន​ចូលរួម​ជាមួយ Leicester ដោយ​ទិញ​ពី​ក្រោម Fleetwood ត្រឹម​តម្លៃ​១​លាន​អឺរ៉ូ​ ចាយ​លុយ​ទិញ​មែន​តែ​គុណភាព​​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ឈ្នះ​បាន​​មាន​ដូច​ជា​ English Premier League ១​លើក​ FA Cup ១​លើក និង Championship ២​លើក​ ព្រម​ទាំង​ឈ្នះ​ពាន​ Community Shield ។ បន្ថែម​លើស​ពីនេះ​គេ​ក៏​បាន​ចូលរួម​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​​បាន​២៦​ប្រកួត​ផងដែរ​៕ ​

Daro Ly