អ្នក​គាំទ្រ Man Utd ចង់​ឃើញ Onana ចាកចេញ​ ពេលនេះ​មាន​ផ្លូវ​ហើយ​​

  • 2025-04-25 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ណាស់​​អ្នក​គាំទ្រ​របស់ បិសាច​ក្រហម ​ស្ទើរ​តែ​ទាំង​អស់​ហាក់​មិន​សូវ​ជា​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់ Andre Onana ឡើយ ហើយ​តែង​តែ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ជា​រឿយៗ​ចង់​ឃើញ​អ្នក​ចាំ​ទី​រូប​នេះ​ចាក​ចេញ​ពី Manchester United ។

គិត​មក​ទល់​ពេលនេះ​ Onana នៅ​សល់​កុង​ត្រា​ប្រមាណ​៣​ឆ្នាំ​ទៀត​ ខណៈ​ដែល​កុង​ត្រា​ចាស់​គេ​បាន​ចុះ​ជាមួយ Manchester united នោះ​មាន​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៣។ ​ឥឡូវ​នេះ​អ្នក​ចាំ​ទី​វ័យ​២៨​​ឆ្នាំ​​ កំពុង​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់ AC Milan នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Spazio Milan ។

ទោះ​បី​​ជា​យ៉ាង​ណា​លោក Roben Amorim ក៏​មាន​ចេតនា​ចង់​បញ្ចេញ​អ្នក​ចាំ​ទី​រូប​នេះ​​ដែរ ហើយ​នឹង​កំពុង​តែ​ប៉ង​ចង់​យក​អ្នក​ចាំ​ទី​​ជម្រើស​​ជាតិ​ជប៉ុន Zion Suzuki មក​ជំនួស​ Onana ផងដែរ​៕ ​​​

មួយ ហ៊ា