ឱកាសដ៏អស្ចារ្យ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំយកកាដូដ៏អស្ចារ្យរាល់ការកក់រថយន្ត រថយន្តស៊េរីថ្មីចុងក្រោយបង្អស់ទៅកាន់ខេត្តរតនគិរី!

  • 2025-05-27 04:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រតនគិរី៖ ថ្ងៃទី ២៧ ឧសភា ២០២៥ –ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំរថយន្តសេរ៊ីថ្មីទំនើបចុងក្រោយបង្អស់ទៅកាន់ខេត្ត រតនគិរី។ ក្នុងឱកាសដ៏វិសេសនេះ អតិថិជនគ្រប់រូបនឹងមានឱកាសពិសេសដែលមិនធ្លាប់មានពីមុនមក គឺបានទទួលបទពិសោធន៍ដ៏ពិសេស ដោយមានឱកាសបើកបរសាកល្បង រថយន្តតូយ៉ូតាស៊េរីថ្មីទំនើបចុងក្រោយគេបង្អស់ទាំងនោះ ដែលនឹងត្រូវដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ២៧ ឧសភា ដល់ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២៥ នៅបរិវេណខាងមុខផ្សារទំនើប ស៊ីត្រា ក្នុងក្រុងបានលុង ខេត្តរតនគិរី។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់បទពិសោធន៍ផ្ទាល់ជូនអតិថិជន និងអនុញ្ញាតិអោយសួរសំណួរស្រាយរាល់ចម្ងល់អំពី បច្ចេកវិទ្យាទំនើប និងភាពប្រណីតរបស់រថយន្តតូយ៉ូតាគ្រប់ម៉ូឌែលទាំងអស់។ មិនថាជាអ្នកស្រឡាញ់រថយន្ត ឬកំពុងស្វែងរករថយន្តសម្រាប់តម្រូវការប្រចាំថ្ងៃនោះទេ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីរថយន្តក្នុងក្ដីស្រមៃរបស់លោកអ្នក និងទទួលយកបទពិសោធន៍បើកបរដោយផ្ទាល់នូវរថយន្តទំនើបៗចុងក្រោយបង្អស់រហូតដល់ ៤ ម៉ូឌែល ដែលរួមមាន៖

  • Toyota Raize: រថយន្ត SUV ខ្នាតតូច ដ៏រស់រវើក និងសន្សំសំចៃខ្ពស់។
  • Toyota Yaris Cross HEV: រថយន្ត Crossover Hybrid ថ្មី ស្តាយស្ព័រ និងបច្ចេកវិទ្យាខ្ពស់។
  • Toyota Hilux Revo Rally: រថយន្តភីកអាប់ កាន់តែរឹងមាំ និងខ្លាំងជាងមុន។
  • Toyota Fortuner Legender: រថយន្ត SUV ដ៏ទាន់សម័យ និងមានផាសុកភាពសម្រាប់គ្រួសារ។

អ្វីដែលធ្វើឲ្យកម្មវិធី Roadshow នេះកាន់តែទាក់ទាញ គឺការផ្ដល់ជូនប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនដែលធ្វើការកក់រថយន្តក្នុងអំឡុងពេលកម្មវិធីនេះ៖

  • កក់រថយន្ត Hybrid (Yaris Cross HEV ឬ C-Cross HEV): ទទួលបានរង្វាន់កាន់តែធំ គឺ ខ្សែកមាស ទម្ងន់រហូតដល់ ៨ជី!* កក់រថយន្ត Raize, Yaris Cross, ឬ C-Cross : ទទួលបាន ខ្សែកមាស ទម្ងន់ ៥ជី ភ្លាមៗ!
  • កក់រថយន្ត Veloz, Vios, ឬ Wigo: ទទួលបានទូរស័ព្ទដៃទំនើប iPhone 16 Pro Max មួយគ្រឿង។

សម្រាប់អតិថិជនទាំងអស់ដែលអញ្ជើញមកទស្សនារថយន្ត និងសាកល្បងបើកបរក្នុងរយៈពេល ៣ ថ្ងៃនេះ លោកអ្នកនឹងទទួលបានកាដូពិសេសភ្លាមៗពីក្រុមហ៊ុនតូយ៉ូតា។ លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកសម្រេចចិត្តកក់ ឬជាវរថយន្តតូយ៉ូតាណាមួយក្នុងអំឡុងពេលតាំងបង្ហាញនេះ លោកអ្នកនឹងទទួលបានការថែមជូនកញ្ចប់សេវាកម្មប្ដូរប្រេងម៉ាស៊ីនរយៈពេលមួយឆ្នាំពេញដោយឥតគិតថ្លៃ បន្ថែមពីលើប្រូម៉ូសិនខាងលើនេះ! ពិសេសណាស់ហើយនេះជាការផ្ដល់ជូនដ៏អស្ចារ្យដែលមិនគួររំលង!

កុំឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅ!

សូមអញ្ជើញមកកាន់មុខផ្សារទំនើប ស៊ីត្រា ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា ២០២៥ ដើម្បីទស្សនា សាកល្បងបើកបរ និងទទួលយកកាដូពិសេសៗពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកអ្នក!

ទំនាក់ទំនងមកកាន់លេខ៖

០១៧ ២២២ ៩៥៥

ដោយ ៖ គីម ណារ៉ាក់

អត្ថបទថ្មី