តោះទៅលេង Wi-Fi ដោយឥតគិតថ្លៃ នៅកែប គយគន់សម្រស់ឆ្នេរសមុទ្រ ដ៏ស្រស់ត្រកាល
- 2025-06-12 03:42:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះទៅលេង Wi-Fi ដោយឥតគិតថ្លៃ នៅកែប គយគន់សម្រស់ឆ្នេរសមុទ្រ ដ៏ស្រស់ត្រកាល
ចន្លោះមិនឃើញ
មន្ទីរទេសចរណ៍ខេត្តកែប បានជូនដំណឹងដល់ភ្ញៀវទេសចរទាំងអស់ដែលមកសម្រាកលំហែ និងកម្សាន្តនៅឆ្នេរកែប ថាពួកគេអាចប្រើប្រាស់សេវាអ៊ីនធឺណិតឥតគិតថ្លៃ (Free WiFi) ដែលមានឈ្មោះអ្នកប្រើប្រាស់ (Username)៖ Kep Beach និងលេខសម្ងាត់ (Password)៖ freewifi1234។
ភ្ញៀវទេសចរក៏អាចភ្ជាប់អ៊ីនធឺណិតបានដោយស្កេន QR Code ដែលបានបិទជាប់នឹងសសរនៅតាមទីតាំងឆ្នេរ។ ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តកែបក៏បានឱ្យដឹងផងដែរថា សម្រាប់តំបន់ផ្សារក្តាម ក្រុមហ៊ុននឹងធ្វើការដំឡើងសេវាអ៊ីនធឺណិតឥតគិតថ្លៃនេះក្នុងពេលឆាប់ៗខាងមុខ។
ការផ្តល់សេវាអ៊ីនធឺណិតឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តកែប ដើម្បីលើកកម្ពស់បទពិសោធន៍ទេសចរណ៍ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ដែលមកទស្សនាឆ្នេរកែប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅកម្ពុជា។