មិនបង់ប្រាក់​​ ១ឆ្នាំពេញក្រោយពេលចូលរស់នៅ! សម្រាប់ការទិញផ្ទះពីបុរី វីលៀម តាមរយៈឥណទានទិញផ្ទះរបស់ ធនាគារ អ៊ឹមប៊ី (ខេមបូឌា)

  • 2025-07-26 08:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី វីលៀមជាបុរី និងមួយធនាគារអ៊ឹមប៊ី (ខេមបូឌា) ម.ក ដែលជាធនាគារពាណិជ្ជធំមួយមួយនៅរាជធានីភ្នំពេញបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជូននូវសេវាឥណទានទិញផ្ទះសម្រាប់អតិថិជនដែលមានតម្រូវការទិញផ្ទះនៅក្នុងគម្រោងបុរី​ វីលៀម ជាមួយនឹងលក្ខខណ្ឌផ្តល់ជូនដ៏ទាក់ទាញ។

​ សម្ព័ន្ធភាពនេះនឹងផ្តល់អោយអតិថិជនទាំងអស់ ដែលមានបំណងក្នុងការទិញផ្ទះថ្មីនៅក្នុងគម្រោងបុរី វីលៀមទទួលបាននូវភាពងាយស្រួលមួយកំរិតទៀតក្នុងការបង់ប្រាក់សម្រាប់ផ្ទះថ្មី។ កិច្ចសហការនេះបានបង្ហាញនូវទស្សនៈវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនទាំងពីរក្នុងការជួយអោយអតិថិជនដែលមានលទ្ធភាពតិចតួចក្នុងការបង់ប្រាក់លើកទី១ នឹងចង់រស់នៅផ្ទះផ្ទាល់ខ្លួនដែលមានគុណភាព បរិយាកាសល្អ ស្ងប់ស្ងាត់ និងផ្តល់នូវផាសុកភាពខ្ពស់ម្រាប់ការរស់នៅ។

ភាពជាដៃគូរនេះផ្តល់លក្ខណ្ឌល្អបំផុតនៅលើទីផ្សារប្រទេសកម្ពុជាក្នុងការទិញផ្ទះថ្មីក្នុងនោះមានដូចជា៖ មិនបង់ប្រាក់១ឆ្នាំពេញក្រោយចូលរស់នៅ អត្រាការប្រាក់ល្អបំផុតត្រឹម ៧% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំទី២ និងទី៣។

លោក វីលៀម ណារ៉ាម័រ នាយកប្រិតិបត្តិ នៃបុរី វីលៀម បានមានប្រសាសន៍ថា៖ “បេសកកម្មពីររបស់យើងបែងចែកជាពីរផ្នែកសំខានៗមានដូចជា៖ សាងសង់ផ្ទះដែលអតិថិជនស្រលាញ់ខ្លាំង និងផ្តល់នូវបទពិសោធន៍ទិញផ្ទះដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ការចាប់ដៃគូជាមួយធនាគារ អ៊ឹមប៊ី (ខេមបូឌា) គឺជួយយើងក្នុងការបំពេញផ្នែកទីពីរនៃបេសកកម្មរបស់យើង។ យើងផ្តលភាពងាយស្រួលដល់អតិថិជនតាមដែលអាចធ្វើទៅបានសម្រាប់ការទិញផ្ទះថ្មី និងទទួលបានឥណ្ណទានទិញផ្ទះដែលពួកគាត់ត្រូវការយ៉ាងឆាប់រហ័ស និងមិនមានភាពស្គុកស្មាញ។ ឥឡូវនេះ តាមរយៈធនាគារ អ៊ឹមប៊ី (ខេមបូឌា) ផ្តល់ជូនកម្ចីទិញផ្ទះប្រកបដោយភាពទាក់ទាញបំផុត។ អតិថិជនទាំងអស់ដែលទិញវីឡាណាមួយនៅបុរី វីលៀម ដោយទិញថ្ងៃនេះចូលរស់នៅ ហើយមិនមានការបង់ប្រាក់រយៈពេលពេញមួយឆ្នាំក្រោយពេលចូលរស់នៅ។ ហើយជម្រើសបែបនេះមិនធ្លាប់មានទេនៅកម្ពុជារបស់យើង ហើយនៅក្នុងប្រទេសផ្សេងដូចសហរដ្ឋអាមេរិកជាដើម។

កម្មវិធីពិសេសនេះផ្តល់អត្ថប្រយោជន៍ច្រើនដល់អិថិជនរបស់យើងដែលអាចអោយគាត់សន្សំលុយច្រើននៅក្នុងគណនេយ្យ ហើយប្រើប្រាស់ប្រាក់ដែលសន្សំរយៈពេល១ឆ្នាំពេញនោះទៅប្រើប្រាស់លើការងារចាំបាច់ណាមួយផ្សេងទៀតដូចជា៖ទិញគ្រឿងសង្ហារឹមសម្រាប់ផ្ទះថ្មី វិនិយោគលើអាជីវកម្មជាដើម។ យើងពិតជារំភើបចិត្តដែលពេលមានអតិថិជនរាប់រយអ្នកដែលចាប់អារម្មណ៍លើការផ្តល់ជូនពិសេសនេះ។

លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា “យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានសហការធ្វើជាដៃគូជាមួយ បុរី វីលៀម ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការក្លាយជាម្ចាស់លំនៅឋានផ្ទាល់ខ្លួន ដែលនេះជាតម្រូវការចាំបាច់បំផុតមួយសម្រាប់គ្រប់ក្រុមគ្រួសារដើម្បីទទួលបាននូវភាពកក់ក្តៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនតាមរយៈលក្ខខណ្ឌល្អៗ ដែលយើងបានបង្កើតឡើងក្នុងន័យជំរុញដល់អត្ថប្រយោជន៍ និងភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ដោយធានាបាននូវការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

លោកបានបន្ថែមថា ភាពជាដៃគូសហការនេះ បានស្តែងចេញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែបដោយផ្តោតលើតម្រូវការ និងស្ថានភាពរបស់អតិថិជនជាសំខាន់។ ហើយការផ្តល់ជូននេះក៏បានកើតឡើងស្របពេលជាមួយនឹងការ​កើនឡើងនៃតម្រូវការលំនៅឋានរស់នៅដែលប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់។

បុរី វីលៀម បុរី វីលៀម ជាបុរីឈានមុខគេមួយនៅភាគខាងលិចឈៀងខាងជើងរាជធានីភ្នំពេញ ដែលបានអភិវឌ្ឍន៍តាំងពីឆ្នាំ២០១៨​ មាន៣គម្រោង សរុបជាង១០០០វីឡា ក្រៅពីនេះក៏មានការសាងសង់អគារ ការិយាល័យផ្ទាល់ខ្លួនធំជាងគេនៅក្នុងតំបន់ ផ្សាររំដួលដែលជាផ្សារបែបខ្មែរមានតូបលក់ដូរ២២៥ ស្ថិតនៅគម្រោងបុរី វីលៀមផ្ការរំដួល និងសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាបុរី វីលៀម រួមទាំងអាគារ New Life Fellowship ដែលស្ថិតនៅខណ្ឌសែនសុខ រួមជាមួយកាងារផ្សេងទៀតជាច្រើន។

បុរី វីលៀមផ្តោតសំខាន់លើការរចនាម៉ូតផ្ទះស្អាតប្លែកនៅលើទីផ្សារ សាងសង់ផ្ទះដែលអតិថិជនស្រលាញ់ខ្លាំង និងផ្តល់បទពិសោធន៍ទិញផ្ទះល្អផ្តាច់គេនៅកម្ពុជា។ ទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងតាមោក ជិតមហាវិថីឈ្នះៗ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ឬជិះត្រឹមតែ២៥នាទីពីផ្សារទំនើអ៊ីនអនម៉លសែនសុខ។

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ធនាគារ អ៊ឹមប៊ី (ខេមបូឌា) គឺជាបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ី គ្រុប ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅវៀតណាម និងមានបទពិសោធន៍ជាង ៣០ ឆ្នាំមកហើយ។ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ត្រូវបានបើកដំណើរការជាធនាគារពាណិជ្ជជាផ្លូវការដោយទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីប្រតិបត្តិការជាសាខារបស់ធនាគារអាណាព្យាបាល (Military Commercial Joint Stock Bank) នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១។

តាមរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក ធនាគារ អ៊ឹមប៊ី (ខេមបូឌា) កំពុងនឹងបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការប្រែក្លាយខ្លួនទៅជាធនាគារឌីជីថលដ៏ទំនើប ដោយផ្តោតលើអត្ថប្រយោជន៍អតិថិជនជាចម្បងសម្រាប់រាល់ការធ្វើទំនើបកម្មលើផលិតផល និងសេវាកម្មនានារបស់ខ្លួន។ ជាមួយនឹងមូលដ្ឋានគ្រឹះក្រោមការវិនិយោគដ៏សំខាន់ពីអ៊ឹមប៊ី គ្រុប, ធនាគារ អ៊ឹមប៊ី (ខេមបូឌា) មានបំណងរួមចំណែកលើការជំរុញបន្ថែមនូវគុណវុឌ្ឍិក្នុងវិស័យធនាគារកម្ពុជា តាមរយៈការផ្តោតលើតម្រូវការអតិថិជន និងសេវាឌីជីថលជាអាទិភាព។ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយនឹងសុវត្ថិភាពខ្ពស់ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ ទាំងលក្ខណៈបុគ្គល និងសហគ្រាស៕