អ៉ិន វិចិត្រ​​ ឌឺមេភូមិភាគ២ របស់ថៃ ហើយប្រកាសដកប្រាក់ចំណេញពីរឿង “ត្រកូលអ្នកដុតខ្មោច” ២០% ជួយដល់ជនភៀសសឹក

  • 2025-08-14 07:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ិន វិចិត្រ ដែលអ្នកសិល្បៈ ជាពិសេសចាងហ្វាងផលិតកម្មធំៗនៅកម្ពុជាស្គាល់ច្បាស់ ថាលោកគឺជាអ្នកជំនួញ ហើយស្រឡាញ់វិស័យភាពយន្ដខ្មែរ ដោយទម្លាក់ទុនរាប់ម៉ឺនដុល្លារលើវិស័យនេះ បើទោះបីជាពេលខ្លះត្រូវជួបការខាតបង់។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ដរឿង “ត្រកូលអ្នកដុតខ្មោច” ជាផ្លូវការ ស្រាប់តែលេចមុខលោក អ៊ិន វិចិត្រ មកបញ្ជាក់ថា ក្នុងខ្សែភាពយន្ដនេះមានចំណែកទុនរបស់លោកដែរ។

លោកថា ក្នុងថ្ងៃតែមួយ មានរឿងពីរ ដែលត្រូវប្រកួតប្រជាប្រិយភាពគ្នា ឬដណ្ដើមអ្នកគាំទ្រគ្នា គឺទី១ រឿង”ត្រកូលអ្នកដុតខ្មោត”​​របស់លោក និងទី២ រឿង “ត្រកូលអ្នកជាន់មីន” របស់មេភូមិភាគ២ ថៃ។ ប៉ុន្ដែលោកនិយាយឌីដងថា មួយត្រូវចាក់បញ្ចាំងនៅតាមរោងគុន រីឯរឿង “ត្រកូលអ្នកជាន់មីន” មានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមប៉ុណ្ណោះ។

បើតាមលោក អ៊ិន វិចិត្រ ប្រាក់ចំណេញពីការចាក់បញ្ចាំងខ្សែភាពយន្ដនេះ នឹងត្រូវកាត់ទៅជួយបងប្អូនងាយរងគ្រោះ ជាពិសេសជចនភៀសសឹកចំនួន ២០%។ ទោះជាយ៉ាងណាលោកមិនបានបង្ហើបនូវទំហំទឹកប្រាក់ដែលលោកបានបោះទុនវិនិយោគនោះទេ ប៉ុន្ដែការប្រកាសជួយបែបនេះធ្វើឲ្យអ្នកនៅក្នុងរង្វង់សិល្បៈគាំទ្រលោកកាន់តែខ្លាំង៕

អត្ថបទ៖ សំណាង

អត្ថបទថ្មី