ទឹកចិត្តធំធេង! ភេសជ្ជៈប៉ូវកម្លាំងបាកាស ឧបត្ថម្ភ ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ
- 2025-12-15 10:38:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តធំធេង! ភេសជ្ជៈប៉ូវកម្លាំងបាកាស ឧបត្ថម្ភ ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ
ចន្លោះមិនឃើញ
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។
ការចូលរួមចំណែកឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏ធំធេងចំពោះកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងជាប់ជាប្រចាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមបរិច្ចាគថវិកាតាមការស្ម័គ្រចិត្ត ដើម្បីជួយដល់កងទ័ពជួរមុខ។ ការចូលរួមនេះ គឺជាការបង្ហាញនូវកម្លាំងសាមគ្គីភាព និងការរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់ប្រជាជាតិខ្មែរទាំងមូល។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុនក៏បានបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាកងទ័ពកម្ពុជាទាំងអស់ ឱ្យជួបតែសេចក្តីសុខសុវត្ថិភាព ជៀសផុតពីជំងឺដង្កាត់ និងទទួលបានជ័យជំនះលើគ្រប់ភារកិច្ចការពារជាតិមាតុភូមិ៕