សំខាន់បំផុតត្រូវមានគណនី Microsoft ពេលទិញទូរសព្ទ Windows Phone
- 2014-09-16 15:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំខាន់បំផុតត្រូវមានគណនី Microsoft ពេលទិញទូរសព្ទ Windows Phone
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួននៅតែមិនទាន់យល់ថាត្រូវការគណនី Microsoft ដើម្បីធ្វើអ្វី? ការពិតពេលដែលមានស្មាតហ្វូនដើរ Windows Phone គឺត្រូវតែមានគណនី Microsoft មួយដើម្បីដំណើរ ឬ ទាញយក App ផ្សេងៗពី Store បាន។
ចំណែកការបង្កើតមិនពិបាក ឬ ជាបញ្ហាអ្វីទៀតហើយ គឺប្រិយមិត្តគ្រាន់តែធ្វើតាមជំហានខាងក្រោម៖
១. ត្រូវការកន្លែងមាន Wifi
២. ពេលបើកដំណើរ Windows Phone ប្រិយមិត្តជ្រើសយកភាសាអង់គ្លេសលើផ្ទាំង Welcome បន្ទាប់ចុចលើប៊ូតុង Next
៣. ចុចលើពាក្យ Next លើផ្ទាំង Let's Start ដើម្បីបន្តទៅមុខ
៤. ចុចលើពាក្យ Accept ដើម្បីបន្តទៅមុខ
៥. Connect to WiFi គឺជំហានមួយឲ្យភ្ជាប់ WiFi ដើម្បីប្រើប្រាស់អ៊ីនធឺណិត (មើលរូប)
៦. ចុច Next លើផ្ទាំង WiFi Sense
៧. ចុចលើ Recommend លើផ្ទាំង Choosing phone setting
៨. លើផ្ទាំង Time and Region ជ្រើសយកប្រទេស Cambodia តំបន់ម៉ោង(UTC+07:00) Bangkok, Hanoi, Jakarta រួចចុច Next
៩. លើផ្ទាំង Keep your life in sync ចុចលើ Create one
១០. លើផ្ទាំង Create Account បំពេញនាម និង ត្រកូល , អ៊ីមែលដែលពេញចិត្ត ហើយពុំចាំបាច់ប្តូរឈ្មោះ Domain។
បន្ទាប់មកត្រូវវាយលេខកូដសម្ងាត់ផ្ទាល់ខ្លួនលើកទីមួយនៅក្នុងប្រអប់នៅខាងក្រោមពាក្យ Password រួចវាយលេខសម្ងាត់ដដែលនេះ នៅក្នុងប្រអប់ដែលស្ថិតនៅខាងក្រោមពាក្យ Re-enter password ម្តងទៀត ( លេខកូដសម្ងាត់ចាប់ពី 8 ខ្ទង់ឡើងទៅ) រួចរាល់ទើបចុច Next
១១. លើផ្ទាំង Account Details ត្រូវបំពេញព័ត៌មានប្រទេស ថ្ងៃខែឆ្នាំកំណើត និងភេទ រួចចុច Next
១២. លើផ្ទាំង Security Info ជ្រើសយក Cambodia (+855) ខាងក្រោមពាក្យ Country Code រួចវាយលេខទូរស័ព្ទ ក្នុងប្រអប់ Phone number រួចចុច Next
១៣. លើផ្ទាំង Preference ពុំចាំបាច់ដោះ Tick ក៏បាន ចុច Next
១៥. ចុច Next លើផ្ទាំង Almost done
១៦. ចុច Next លើ Thank you for choosing lumia រួចចុច Restart now ជាការស្រេច
បន្តអាន៖ Samsung ឌឺ iPhone 6 Plus ថាលួចចម្លងតាម Note....
បន្តអាន៖ ហ្គេមខ្មែរ សុក និង សៅមានលើ Windows Phone Store ហើយ...
ដោយ៖ ដារ៉ាឆានី