វិធី​​ងាយ​​ការ​ពារ​កុំ​ឱ្យ​ខ្សែ​​ឆ្នាំង​សាក​​បាក់​ឬ​ដាច់ អ្នក​អាច​​​មិន​ដឹង​

  • 2015-04-23 22:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈឺ​ក្បាល​នឹង​ខ្សែ USB ឬ​ខ្សែ​​ឆ្នាំង​សាក​ទូរសព្ទ​​របស់​អ្នក​​បាក់​គល់​មែន​ទេ? អ្នក​ខ្លះ​រអ៊ូរទាំ​ថា​ ​​ខ្សែ​ឆ្នាំង​សាក​របស់​ខ្លួន​គ្មាន​គុណភាព ទើប​វា​បាក់​នៅ​ត្រង់​គន្លាក់​ក្បាល​ឌុយ​អ៊ីចឹង។ តាម​ពិត​ទៅ​មាន​វិធី​ដ៏​សាមញ្ញ​មួយ ដែល​អ្នក​អាច​ការពារ​គន្លាក់​​ខ្សែឆ្នាំង​សាក​របស់​អ្នក​​ពី​ការ​ដាច់​ ឬ​បាក់​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ពេល​ត្រូវ​​បត់​បែន​​ ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​អ្វី​នោះ​ឡើយ។

 

 

 

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​គ្រាន់​តែ​យក​រ៉ឺស័រ​ប៊ិច​ យក​មកហែក​ក្បាល​​ឱ្យ​មាន​​ចន្លោះ​ធំ​ល្មម​អាច​​ស៊ក​ខ្សែឆ្នាំង​សាក​របស់​អ្នក​ចូល​បាន​ បន្ទាប់​មក​មួល​និង​សង្កត់​រ៉ឺស័រ​បន្តិច​ម្តងៗ​ នោះ​​ខ្សែ​ឆ្នាំង​សាក​របស់​អ្នក​នឹង​ប្រើ​បាន​​រាប់​ឆ្នាំ​​ មិន​បាក់​ឬ​ដាច់​ទៀត​ឡើយ។ ទស្សនា​វីដេអូ​ ពី​វិធី​ដាក់​រ៉ឺស័រ​ប៊ិច​ចូល​ខ្សែ​​ឆ្នាំង​សាក​​ទាំង​អស់​គ្នា៖ ​​​​​​​

 

 

អាន៖ ការ​ប្រើ​ឆ្នាំង​សាក​ខុស​ម៉ូដែល​ អាច​ធ្វើ​ខូច​ទូរសព្ទ​ ឬ Tablet?​

 

ដោយ៖ ប៉ែត ផាន់និត

អត្ថបទថ្មី