Maroon 5 នឹង​ទៅ​ប្រគំ​តន្ត្រី​នៅ​​ថៃ

  • 2015-04-24 22:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក​Adam Levine  ប្រចាំ​ក្រុម​ Maroon 5 នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រគំតន្ត្រី​ទេសចរណ៍​២០១៥​នៅ​ប្រទេស​ថៃ​នា​ថ្ងៃទី២១​ខែ​កញ្ញា​ខាង​មុខ។

 

 

ការ​ទៅ​សម្ដែង​នេះ​មិនមែន​មាន​តែ ​Adam ម្នាក់​ទេ​គឺ​មាន​ក្រុម​​ចម្រៀង​រ៉ក់​​របស់​ខ្លួន​​ចូល​រួម​ជា​មួយ​ដែរ។​ តាម​ការ​គ្រោង​ទុក​​តារា​វ័យ៣៦​ឆ្នាំនេះ​ដែល​ជាគណៈកម្មាការ​ The Voice អាមេរិក​​នឹង​នាំ​យក​បទ​ចម្រៀង​ល្បី​ៗ​របស់​គេ​សម្ដែង​ជូន​អ្នក​គាំទ្រ​ថៃ​ដែល​បទ​ទាំង​នោះ​រួម​មាន​បទ​ថ្មី​ "Sugar” ​និង​បទ​ល្បី​ “Moves Like Jagger” ជា​ដើម។ ​​

 

ការ​ប្រគំ​តន្ត្រី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ​Impact Arena ដែល​តម្លៃ​សំបុត្រ​​​​​មាន​តម្លៃ​​ពី៦១ដុល្លារ​ដល់​១៥៤​ដុល្លារ​។ ​សំបុត្រ​នឹង​មាន​លក់​​ចាប់​ពី​​​​ថ្ងៃ​ទី​៦ ខែ​ឧសភា​ខាង​​មុខ​តទៅ​​​​​​នៅ​លើ​គេហទំព័រ​ ​Thai Ticket Major៕

 

អាន៖ Maroon 5 ធ្វើ​ឲ្យ​កូន​កំលោះ​កូន​ក្រមុំ​ជា​ច្រើន​គូ​ស្រក់​ទឹក​ភ្នែក ផ្អើល​រោង​ការដោយ​សារ​បទ​ "Sugar"

 

ប្រែ​សម្រួល៖ ​ហេង សុធារិទ្ធិ ប្រភព៖ ​coconuts

អត្ថបទពេញនិយម
អត្ថបទថ្មី