Maroon 5 ធ្វើឲ្យកូនកំលោះកូនក្រមុំជាច្រើនគូស្រក់ទឹកភ្នែក ផ្អើលរោងការ
- 2015-01-15 16:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maroon 5 ធ្វើឲ្យកូនកំលោះកូនក្រមុំជាច្រើនគូស្រក់ទឹកភ្នែក ផ្អើលរោងការ
ចន្លោះមិនឃើញ
ក្រុមចម្រៀងអាមេរិក Maroon 5 បានចេញវីដេអូចម្រៀងថ្មីមួយបទទៀតពីអាល់ប៊ុម "V” កាលពីម្សិលមិញនេះ គឺបទ "Sugar” ដែលក្នុងវីដេអូមួយនេះ Maroon 5 បានធ្វើឲ្យកូនកំលោះកូនក្រមុំកំពុងរៀបការជាច្រើនគូ រំភើបចិត្តដល់ស្រក់ទឹកភ្នែក ដោយសារតែវត្តមានរបស់ពួកគេ។
តារាចម្រៀងប្រចាំក្រុម Adam Levine បាននិយាយពេលចាប់ផ្ដើមវីដេអូថា "ថ្ងៃនេះគឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៤។ ពួកយើងនឹងធ្វើដំណើរជុំវិញទីក្រុង Los Angeles និងចូលច្រៀងក្នុងពិធីមង្គលការឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ពិតជាអស្ចារ្យ!”។
ក្រុមចម្រៀងដ៏ល្បីម្ចាស់បទ "One More Night” បានចូលរួមពិធីមង្គលការពិតៗ របស់គូស្វាមីភរិយាថ្មីជាច្រើនគូ ដោយមិនឲ្យកូនកំលោះកូនក្រមុំដឹងមុនឡើយ រហូតដល់វាំងននឆាកបើកទើបគ្រប់គ្នាក្នុងពិធីភ្ញាក់ផ្អើលចំហំមាត់។
តារាចម្រៀង Levine ដែលទើបតែរៀបការភរិយាជាតារាម៉ូដែល Behati Prinsloo កាលពីខែកក្កដា ឆ្នាំមុន បាននិយាយនៅពេលចប់បទចម្រៀងថា "រាត្រីសួស្ដីអ្នកទាំងអស់គ្នា! អរគុណខ្លាំងណាស់ នេះពិតជារឿងគួរឲ្យរំភើបបំផុត"។
ចង់ដឹងថាពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូបទ "Sugar” ខាងក្រោមនេះ៖
http://youtu.be/09R8_2nJtjg
ចុចមើល៖Hello Venus បទថ្មីសិចស៊ីគ្រប់ចលនា សម្រាប់អាយុ ១៩+
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ usmagazine