សិស្ស​និស្សិត​ ១៥ នាក់​ប្រកួត​គ្នា​រចនា​រូប​ភាព​លើ​ទូរសព្ទ

  • 2015-04-27 17:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្តាហ៍​មុន​នេះ មាន​ការ​ប្រកួត​ប្រជែង​ការ​រចនា​រូបភាព​លើ​ទូរសព្ទ​ ដែល​មាន​ការ​ចូលរួម​ពី​សិស្ស​និស្សិត​មក​ពី​សាលា​នានា។ កម្មវិធី​នេះ តម្រូវ​ឲ្យ​អ្នក​ចូលរួម​បង្ហាញ​ពី​សមត្ថភាព​ការ​ឌីហ្សាញ​រូបភាព​ដ៏​ទាក់ទាញ​ជាង​គេ ដើម្បី​​ក្លាយ​ជា​ជយលាភី​។

 

 

 

លោក​ មាជ​ សម្បត្តិ អ្នក​គ្រប់​គ្រង​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន G Gear ដែល​​រៀបចំ​កម្មវិធី​នេះ​​​បាន​ឲ្យ​ដឹង​ថា ​នេះ​ជាលើក​ទី ២ ដែល​ក្រុមហ៊ុន​បាន​រៀបចំ​ការ​ប្រកួត​រចនា​រូបភាព​លើ​ទូរសព្ទ ដោយ​មាន​ការ​ចូលរួម​ពី​សិស្ស​និស្សិត​មក​ពី​សាលា​នានា។ ​វិញ្ញា​សា​គឺ​​​តម្រូវ​ឲ្យ​បេក្ខជន​​ប្រកួត​រចនា​ដោយ​ផ្ទាល់​លើ​ទួរសព្ទ AKA ដើម្បី​ទទួល​​​ជា​ជយលាភី។

 

លោក​ថា បេក្ខជន​ដែល​បាន​ចូលរួម​នេះ​ ​គឺ​បន្ទាប់​ពី​ជម្រុះ​ចេញ​ពី​បេក្ខជន​រាប់​រយនាក់​ទៀតនៅ​ជុំ​ទី​មួយ​ ​និង​​ចម្រាញ់​នៅ​សល់​តែ ១៥ នាក់​ដើម្បី​ឆ្លង​មក​ជុំ​ចុងក្រោយ​។

"ដំបូង​យើង​ឲ្យ​បេក្ខជន​ទាំង​អស់​ចូលរួម​រចនា​រូបភាព​នៅ​លើ​ក្រដាស​ បន្ទាប់​មក​ពី​ទើប​វាយតម្លៃ​រក​​ស្នាដៃ​​ដ៏​លេចធ្លោ​បំផុត​ដើម្បី​មក​ប្រកួត​​ប្រជែង​គ្នា​រចនា​នៅ​លើ​ទូរសព្ទ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​"។

 

លោក​បញ្ជាក់​ថា បេក្ខជន​​ចំនួន ៣ រូប​ ដែល​ជាប់​ជា​ជយលាភី​​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​​ទទួល​បាន​ប្រាក់​ ប័ណ្ណសរសើរ និង ទូរសព្ទ​ម្នាក់​មួយ​គ្រឿង​។

 

គោលការណ៍​​សម្រាប់​វាយ​តម្លៃ​សម្រាប់​​ជយលាភី​​​គឺ ៥០ ភាគរយ​ពី​ណៈកម្មការ​​ដោយ​មើល​លើ​​គំនិត​ច្នៃ​ប្រឌិត​​​ការ​រចនា​របស់​បេក្ខជន​ និង ៥០ ភាគរយ​ទៀត​សម្រេច​ទៅ​លើ​ការ​បោះ​ឆ្នោត​នៃ​ចំនួន Like ​របស់​ប្រិយមិត្ត​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook និង Youtube។

 

 

ចុច​អាន៖ ស្ងាត់​ៗ​ Sony បញ្ចេញ​ផលិតផល​ ៣ ក្នុង​ខែ​មេសា​បុក​ទីផ្សារ​កម្ពុជា

 

អត្ថបទ៖ ដារ៉ាឆានី​​