តារា​ជើង​ចាស់​ ប៉ែន សុផានី ចាក់​សាក់​បញ្ជាក់​ក្តី​ស្រលាញ់​ចំពោះ...

  • 2015-05-07 17:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បង​គ្មាន​អី​ដើម្បី​បញ្ជាក់​នូវ​ក្តី​ស្រលាញ់​ចំពោះ​ពួក​គាត់​ទេ អីចឹង​បង​មាន​តែ​សម្រេច​ចិត្ត​សាក់​ជា​ឃ្លា​អក្សរ​ខ្មែរ​ថា​ ប៉ា​ម៉ាក់​ជា​កែវភ្នែក​របស់​កូន​ស្ថិត​នៅ​ក្នុង​បេះដូង​កូន​ជា​អមតៈ​"។ ប៉ែន សុផានី ថ្លែង​។

 

 

តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ថ្លែង​ដូច្នេះ បន្ទាប់​ពី​នាង​បាន​បង្ហាញ​ឲ្យ​ឃើញ​ស្នាម​សាក់​លើ​កញ្ចឹង​ករ​របស់​អ្នកនាង។ អ្នក​នាង ប៉ែន សុផានី ថ្លែង​ថា កាល​ពី​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ ម្តាយ​របស់​អ្នក​នាង  ស្រក់​ទឹកភ្នែក​នៅ​មុខ​អ្នកនាង ព្រោះ​តែ​រំជួល​ចិត្ត​ចំពោះ​ការ​សាក់​បញ្ជាក់​នូវ​ការ​ស្រលាញ់​ចំពោះ​រូប​គាត់​ជា​ម្តាយ។

 

"ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ហ្នឹង​បង បាន​នាំ​ម្តាយ​របស់​បង​ទៅ​ពិសា​បាយ​ហើយ​ពេល​នោះ​បង​បាន​បង្ហាញ​នូវ​ឃ្លា​ដែល​បង​បាន​សាក់​ឲ្យ​គាត់​បាន​ឃើញ​ដល់​ថ្នាក់​ម្តាយ​បង​ហូរ​ទឹក​ភ្នែក​ផង​ណា​អូន​"​។

 

ក្នុង​នោះ​ ចាន់ សុផានី បាន​បន្ថែម​ទៀត​ថា៖"ការ​ហូរ​ទឹក​ភ្នែក​របស់​ម្តាយ​បង​ក៏​ព្រោះ​តែ​គាត់​មាន​ការ​អាណិត​ហើយ​គិត​ថា​រូប​បង​ជា​តារា​ពេល​សាក់​អីចឹង​ទៅ​ធ្វើ​ឲ្យ​មិន​ស្អាត​មិន​ល្អ​អីចឹង​ណា!"។ សុផានី បន្ថែម​។

 

 

ប៉ែន សុផានី ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​ ម៉ៅ សុចាន់ធី

 

និយាយ​ពី​រឿង​សាក់​នេះ អ្នក​នាង សុផានី ឲ្យ​ដឹង​ទៀត​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​យល់​ច្រលំ​ទៅ​លើ​ការ​សាក់​របស់​អ្នក​នាង ថា​ក្នុង​ន័យ​ខូច​ចិត្ត​​ចំពោះ​មនុស្ស​ប្រុស​ទៅ​វិញ។ "អឺ​...​បង​ដូច​ជា​ហួស​ចិត្ត​ដែរ​មាន​អ្នក​កាសែត​មួយ​ចំនួន​ចុះ​ថា​បង​ខូចចិត្ត​ដោយ​សារ​មនុស្ស​ប្រុស​ទើប​ទៅ​សាក់​អីចឹង​ៗ​ដោយ​គ្មាន​សួរ​បង​អី​ម៉ា​ម៉ាត់​ ប៉ុន្តែ​តាម​ការ​ពិត​បង​គ្មាន​ខូច​ចិត្ត​ដោយ​សារ​នរណា​ទេ​បង​សាក់​ហ្នឹង​ក៏​ព្រោះ​តែ​ចង់​បញ្ជាក់​ក្តី​ស្រលាញ់​ចំពោះ​ឪពុក​ម្តាយ​បង​តែ​ប៉ុណ្ណឹង​គ្មាន​ក្នុង​ន័យ​អី​ផ្សេង​នោះ​ទេ​អូន"។ ​  

មក​ដល់​សព្វ​ថ្ងៃ អ្នក​នាង ប៉ែន សុផានី នៅ​សល់​តែ​ម្ដាយ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​ឪពុក​របស់​អ្នក​នាង ​បាន​ស្លាប់​ជាង​៣​ឆ្នាំ​ហើយ។ ដោយ​សារ​តែ​បែប​នេះ ទើប​អ្នក​នាង​សម្រេច​ចាក់​សាក់​មួយ​ឃ្លា​នេះ​ឡើង។ "បង​ចង់​ឲ្យ​ក្តី​ស្រលាញ់​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​បង​ជានិច្ច​ទោះ​នៅ​ពេល​បង​ស្លាប់​ទៅ​ក៏​ដោយ​"។

 

 

 

អត្ថបទ៖ តារា​ល្បីៗ​៣​រូប​​ជា​ថៅកែសណ្ឋាគារ និង ​ផ្ទះ​សំណាក់

 

អត្ថបទ៖ ថា​​ ម៉ាលីដា

អត្ថបទថ្មី