នៅ​ពី​ក្រោយ ​ចំណង​ស្នេហ៍​រឹងមាំ​៣៥ឆ្នាំ របស់ ​ហែម សុវណ្ណ ​និង គ្រូ បា

  • 2015-06-08 21:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ប្ដី​គេ​ដក​ចិត្ត​ពី​យើង​មិន​រួច ដោយ​សារ​អី? ដោយ​សារ​យើង​ជា​អតីត​មេម៉ាយ​មែន ប៉ុន្តែ​យើង​ចេះ​គោរព​ប្ដី​រឹងមាំ​ណាស់"។ នេះ​ជា​ការ​អះអាង​របស់​តារា​ចម្រៀង​ជើងចាស់ ហែម សុវណ្ណ រៀបរាប់​ពី​ចំណង​ប្ដី​ប្រពន្ធ​ដ៏​រឹងមាំ​ជាមួយ​តន្ត្រីករ សួង ទិតធានី ហៅ​លោក​គ្រូ បា។

 

 

តារា​ចម្រៀង​រួម​ជំនាន់​អ្នក​ស្រី រស់ សេរីសុទ្ធា ខាង​លើ​បញ្ជាក់​ទៀត​ថា ទោះ​បី​ជា​មាន​សមត្ថភាព​រក​លុយ​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​បោះបង់​ការ​គោរព​គ្នា​នោះ​ទេ។ ម្យ៉ាង​ទៀត បើ​ទោះ​បី​ជា​ប្ដី​របស់​ខ្លួន​មាន​វ័យ​ក្មេង​ជាង​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ស្រី​មិន​ដែល​បោះបង់​ការ​គោរព​ក្នុង​នាម​ជា​ស្វាមី​នោះ​ទេ ។ ហេតុផល​ទាំង​នេះ​ធ្វើ​ឱ្យ​ចំណង​ស្នេហ៍​៣៥​ឆ្នាំ​មិន​ដែល​ធូរ ឬ​របូត​ឡើយ។

 

ទោះ​បី​ជា​យ៉ាង​ណា ដៃគូ​ចម្រៀង​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត រូប​នេះ​បញ្ជាក់​ថា គ្រួសារ​របស់​អ្នក​ស្រី​ក៏​មិន​ខុស​ពី​គ្រួសារ​ទូទៅ​ដែរ តែង​មាន​ការ​ប៉ះពាល់​ដោយ​ពាក្យ​សំដី​រវាង​គ្នា និង​គ្នា​សម្រាប់​ការ​រស់​នៅ​កន្លង​មក។ ប៉ុន្តែ​អតីត​ជយលាភី​លេខ​២​ក្នុង​ការ​ប្រឡង​ចម្រៀង​ទូទាំង​ប្រទេស​សមាជជាតិ​ឆ្នាំ​១៩៦៨​ដដែល​បញ្ជាក់​ថា រាល់​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​នានា ធ្វើ​ឡើង​ដោយ​ស្ងាត់ស្ងៀម​បំផុត​មិន​ឱ្យ​មាន​នរណា​ដឹង​ឡើយ សូម្បី​កូន​ចៅ​ក្នុង​ផ្ទះ​ក៏​ដោយ។

 

ទោះ​បី​ជា​មាន​បញ្ហា​ជាមួយ​គ្នា​ខ្លះ​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​នឹកនា​រឿង​ចែក​ផ្លូវ​នោះ​ទេ ព្រោះ​ការ​សាង​អនុស្សាវរីយ​ជា​ផ្នែក​មួយ ធ្វើ​ឱ្យ​នឹក​ឃើញ​គ្នា​ជានិច្ច។ ហែម សុវណ្ណ បញ្ជាក់​ថា៖“ទោះ​បី​ជា​លែង​ក៏​លែង​មិន​ដាច់​ដែរ តាយាយ​ខ្ញុំ​កម្សត់​ណាស់ ទៅ​ច្រៀង​គេ​រក​បាញ់ គេ​ភ្ជង់ ធ្វើ​ឱ្យ​យើង​មិន​អាច​បែក​គ្នា​បាន"។

 

អ្នក​ស្រី​បន្ត​ថា ប្រសិន​បើ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​យក​គំរូ​តាម ប្រហែល​ជា​មិន​មាន​ការ​បែកបាក់​គ្នា​នោះ​ទេ ព្រោះ​កន្លង​មក​ឃើញ​មាន​ប្ដី​ប្រពន្ធ​សិល្បៈ​ជំនាន់​ក្រោយ​មួយ​ចំនួន​ជួប​រឿង​បែកបាក់​មិន​អាច​ផ្សះផ្សា​គ្នា​បាន ព្រោះ​តែ​ការ​ចង់​ឈ្នះ​រៀង​ខ្លួន។ អ្នក​ស្រី​ថា ស្នើ​ឱ្យ​គ្រប់​គ្រួសារ​ទាំង​អស់ ត្រូវ​ចេះ​អត់ឱន​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាច​រួមរស់​នៅ​ជាមួយ​គ្នា​បាន៕

 

អាន​អត្ថបទ៖ លី ច័ន្ទសីហា ពន្យារ​ពេល​រៀប​ការ ព្រោះ​មិន​ទាន់​ដាច់ស្រេច

 

អាន​អត្ថបទ៖ តារា​វាយ​តប់ សុខ សុវណ្ណាដែន ត្រៀមថត​ភាពយន្ត​វាយ​តប់​​ហុងកុង

 

 

 

 

អត្ថបទ៖ សំ ជំនាញ