ម្ដាយរបស់គណៈកម្មការ Britian's Got Talent លោក Simon Cowell ស្លាប់
- 2015-07-06 16:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយរបស់គណៈកម្មការ Britian's Got Talent លោក Simon Cowell ស្លាប់
ចន្លោះមិនឃើញ
អ្នកស្រី Julie ដែលត្រូវជាម្ដាយរបស់គណៈកម្មាការ Britain's Got Talent លោក Simon Cowell បានស្លាប់ក្នុងជន្មាយុ ៨៩ឆ្នាំ។ នេះបើតាមការប្រកាសរបស់គ្រួសារ Simon Cowell។
តាមសម្ដីរបស់អ្នកនាំពាក្យគ្រួសារបានចេញមកបញ្ជាក់ថា អ្នកស្រី Cowell អតីតអ្នករាំដ៏ល្បីបានទទួលមរណភាពកាលពីម្សិលមិញ។ ពួកគេក៏បានបង្ហាញភាពសោកស្ដាយថា៖ "ថ្ងៃនេះអ្នកម្ដាយជាទីស្រលាញ់ Julie បានបាត់បង់ជីវិតហើយ។ មនុស្សគ្រប់គ្នាដែលបានស្គាល់គាត់ប្រាកដជាដឹងថាគាត់ជាពិតជាពិសេសនិងជាស្ត្រីចិត្តល្អម្នាក់។ ពួកយើងមានការខូចចិត្តនិងនឹកគាត់ខ្លាំងណាស់ប៉ុន្តែពេលនេះគាត់ទៅដល់ឋានសួគ៌ហើយ។
អ្នកស្រី Julie ស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនិងបានសម្រាកព្យាបាលជាច្រើនថ្ងៃក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងឡុងដុងមុនពេលទទួលមរណភាព។ នេះបើតាមគ្រួសាររបស់អ្នកស្រីបានប្រាប់ The Sun។
អ្នកស្រី Cowell បានរៀបការជាមួយលោក Eric ដែលជាអតីតនាយកប្រតិបត្តិផលិតកម្ម EMI តែលោកបានស្លាប់តាំងពីឆ្នាំ១៩៩៩។ អ្នកទាំងពីរមានកូនចំនួន៤នាក់រួមមាន Nicholas, Simon, Tony និង Michael៕
អាន៖ Fan Bingbing បញ្ចេញដើមទ្រូងសិចស៊ីម្ដងទៀតក្នុងរឿងបុរាណថ្មី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror