EXID វ៉ា​មុខ Exo, Big Bang និង SNSD ក្លាយ​ជា​ក្រុម​ចម្រៀង​ល្បី​ជាង​គេ​លើ​អ៊ីនធឺណិត

  • 2015-08-20 21:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​សីហា​មុន​នេះ​កម្មវិធី One Night of TV Entertainment បាន​បង្ហើប​ពី​តារា​រូប​ណា​ដែល​ត្រូវ​​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​នា​ពាក់​កណ្ដាល​ឆ្នាំ២០១៥ ហើយ​លទ្ធផល​​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល។

 

 

កម្មវិធី​បាន​បង្ហាញ​ថា ក្រុម​ចម្រៀង​ប្រុស Exo ជាប់​ចំណាត់​ថ្នាក់​លេខ ២ ក្រុម Girls' Generation ជាប់​ចំណាត់​ថ្នាក់​លេខ ៣ តារា​កំប្លែង Kim Gu Ra ជាប់​លេខ ៤ Yoo Jae Suk ជាប់​លេខ ៥ និង​ក្រុម​ចម្រៀង​បុរស Big Bang ជាប់​ចំណាត់​លេខ ៦។ តើ​តារា​រូប​ណា​ដែល​បាន​ដណ្ដើម​យក​ចំណាត់​លេខ១ របស់ Exo? នោះ​គឺ​ក្រុម​ចម្រៀង​ដែល​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​កាល​ពី​ចុង​ឆ្នាំ​មុន EXID។ ​វា​ជា​រឿង​​ភ្ញាក់​ផ្អើល​មួយ​ដែល​ក្រុម​ចម្រៀង​ទើប​តែ​មាន​ឈ្មោះ​ល្បី​អាច​វ៉ា​មុខ​រៀម​ច្បង​បាន​ដូច​នេះ។ ​​

ក្នុង​នោះ One Night of TV Entertainment ក៏​បាន​បង្ហើប​ផង​ដែរ​តារា​រូប​ណា​ដែល​មាន​​អត្ថបទ​ព័ត៌មាន​ពី​ខ្លួន​ច្រើន​ជាង​គេ​។ EXID ដែល​ល្បី​ខ្លាំង​តាម​រយៈ​បទ "Up & Down" បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​ដោយ​ទទួល​បាន​ចំណាត់​លេខ១ បន្ទាប់​មក​គឺ តារា​សម្ដែង Baek Jong Won, Yoo Jae Suk, ក្រុម​ចម្រៀង After School និង Big Bang ៕

 

ចុចអាន៖តារា​កូរ៉េ​ដែល​មាន​ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ allkpop

អត្ថបទថ្មី