តារា​សម្ដែង​ចិន Zhang Yuqi ស្អាត​ខ្លាំង​ម្ល៉ឹង​ហើយ ប្ដី​នៅ​តែ​មាន​ស្រី

  • 2014-09-16 23:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​គាំទ្រ​តារា​សម្ដែង​ចិន Zhang Yuqi ជា​ច្រើន​នាក់​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ងឿង​ឆ្ងល់ ចំពោះ​ស្វាមី​របស់​នាង​ដែល​ជា​អ្នក​ដឹកនាំ​រឿង​ Wang Quanna ដែល​បាន​លួច​មាន​ស្រី​នៅ​ខាង​ក្រៅ ខណៈ​ដែល​ភរិយា​របស់​ខ្លួន​មាន​វ័យ​ក្មេង​ស្រស់​ស្អាត​ម្ល៉ឹង​ហើយ។

 

អ្នក​ដឹកនាំ​រឿង Wang Quanan ដែល​ជា​ស្វាមី​របស់​តារា​ស្រី​រូប​នេះ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ ពី​បទ​ប្រព្រឹត្ត​អំពើ​​​ពេស្យាចារ​ ដោយ​អ្នក​ដឹកនាំ​រឿង​វ័យ ៤៨​ឆ្នាំ​រូប​នេះ​បាន​ជួល​នារី​អាយុ ៣១​ឆ្នាំ​ម្នាក់​មក​គេង​ នៅ​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា កន្លង​ទៅ។ ប៉ូលិស​ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ពួក​គេ​បាន​ចាប់​ខ្លួន​ លោក Wang កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន បន្ទាប់​ពី​រក​ឃើញ​ថា អ្នក​ដឹកនាំ​រឿង​រូប​នេះ​បាន​ជួល​ស្រី​មក​គេង ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ ហើយ​នៅ​ថ្ងៃ​អង្គារ​ គេ​បាន​ជួល​ស្រី​ពីរ​នាក់​មក​គេង​ក្នុង​ពេល​តែ​មួយ​ទៀត​ផង។ នៅ​ពេល​នោះ​តារា​សម្ដែង​វ័យ ២៨​ឆ្នាំ Zhang ជា​ភរិយា កំពុង​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ New York Fashion Week នៅ​សហរដ្ឋ​អាមេរិក។ ​ ព័ត៌មាន​នេះ​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ ដោយ​សារ​កន្លង​មក​​គេ​ថា​​ឃើញ​ Wang ជា​ស្វាមី​ល្អ និង​ស្រឡាញ់ Yuqi ខ្លាំង​ណាស់។

 

​Zhang Yuqi គឺ​ជា​តារា​សម្ដែង​ស្រី​ល្បី​មួយ​រូប​នៅ​ប្រទេស​ចិន ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​បន្ទាប់​ពី​សម្ដែង​រឿង "CJ7” កាល​ពី​ឆ្នាំ​២០០៨។ នាង​ និង​ Wang Quanan បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១១ ៕

 

អាន៖ Justin និង Selena ឡើង​សណ្ឋាគារ​​​តែ​មួយ​ក្រោយ​ទទួល​ស្គាល់​ចំណង​ស្នេហ៍​ជា​ថ្មី

អាន៖ ទិដ្ឋភាព​អស្ចារ្យ​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ក្រុម​ One Direction

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ straitstimes ,lollipop