Maroon 5 មក​លេង​ថៃ​ស្ងាត់​ៗ​មុន​សម្ដែង​ផ្លូវការ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

  • 2015-09-13 18:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​របស់​អាមេរិក Maroon 5 បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្ងាត់ៗ​នៅ​កោះ​ភូកេត ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​សុក្រ មុន​ការ​សម្ដែង​ផ្លូវការ​ក្នុង​ក្រុង​បាងកក​នា​ថ្ងៃ​ទី២១ និង ២២​កញ្ញា​ខាង​មុខ​ឈាន​ចូល​មក​ដល់។

 

តារា​ចម្រៀង​ក្នុង​ក្រុម​ឈ្មោះ Adam Levine

 

រូបថត​សមាជិក​ក្នុង​ក្រុម​ដែល​មាន Adam Levine, Jesse Carmichael and James Valentine ជាមួយ​អ្នក​គាំទ្រ​នៅថៃ បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ តាម​សារព័ត៌មានថៃ Coconuts Bangkok ​បាន​បញ្ជាក់​ថា ក្រុម​ចម្រៀង Maroon 5 ទើប​មក​ដល់​ថៃ​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​បញ្ចប់​ការ​សម្ដែង​ក្នុង​ក្រុង Daegu ប្រទេស​កូរ៉េខាងត្បូង។

 

 

 

ក្រុម​ចម្រៀង​​ប៉ុប​ដ៏​មាន​ប្រជាប្រិយ​នេះ នឹង​ស្នាក់នៅ​លើ​​កោះ​ភូកេត​ប៉ុន្មាន​ថ្ងៃ មុន​ពេល​បន្ត​បេសកកម្ម​ទៅ​​សម្ដែង​នៅ​តៃវ៉ាន់ ហ្វីលីពីន សិង្ហបុរី រួច​ត្រលប់​មក​​បង្ហាញ​វត្តមាន​ផ្លូវការ​នា​ថ្ងៃ​ទី២១ និង ២២ ខែ​កញ្ញា​ខាង​មុខ ក្នុង​ក្រុង​បាង​កក។ ការ​ប្រគំ​តន្ត្រី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ​Impact Arena ដែល​តម្លៃ​សំបុត្រ​​​​​មាន​លក់​​ពី ៦១ដុល្លារ​ដល់​ ១៥៤​ដុល្លារ​៕

 

ការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​ Maroon 5 ដែល​មាន​អ្នក​បើក​មើល​ជាង ៧០០​លាន​ដង៖

 

 

ចុចអាន៖ Maroon 5 នឹង​ទៅ​ប្រគំ​តន្ត្រី​នៅ​​ថៃ

ចុចអាន៖ Maroon 5 ធ្វើ​ឲ្យ​កូន​កំលោះ​កូន​ក្រមុំ​ជា​ច្រើន​គូ​ស្រក់​ទឹក​ភ្នែក ផ្អើល​រោង​ការ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Coconuts Bangkok ​​

អត្ថបទពេញនិយម
អត្ថបទថ្មី