សើច​ជាមួយ សុវណ្ណ មករា ពេល​និយាយ​រឿង​យកកូន

  • 2015-10-23 17:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវណ្ណ មករា កំពុង​ដំណើរ​ការ​រៀប​មង្គល​ការ​ជាមួយ ឈិន ច័ន្ទ​សុធារី នៅ​ឡើយ​នា​ព្រឹក​នេះ។ ប៉ុន្តែ​រសៀល​ម្សិលមិញ ជា​វេលា​ចាប់​ផ្ដើម​ពិធី​ចូល​រោង​ជ័យ អតីត​តារា​សម្ដែង​រូប​នេះ បាន​ប្រាប់​ថា លោក​ចង់​បាន​បុត្រ​ខ្លាំង ដូច្នេះ​ហើយ​មិន​បង្អង់​ទេ​រឿង​យក​បុត្រ​នេះ។

 

 

 

 

នៅ​ចំពោះ​មុខ​សាច់ញាតិ ព្រះសង្ឃ និង​តា​អាចារ្យ​ជា​ដើម​នៅ​ក្នុង​វេលា​ប្រារព្ធ​ពិធី​ចូល​រោង អតីត​តារា​សម្ដែង​រូប​នេះ អធិប្បាយ​ខ្លី​ថា “យក...យក​ភ្លាម​ហ្មង...អត់​មាន​ចាំ​ទេ អី​ក៏​យក​ដែរ ស្រី​ក៏​បាន ប្រុស​ក៏​បាន ឲ្យ​តែ​កូន...(សើច)"។

 

សុវណ្ណ មករា គឺ​បាន​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ ក្រោយ​លែង​លះ​ជាមួយ​ភរិយា​ជា​អាណិកជន​ខ្មែរ ដែល​បាន​រួម​រស់​ជាមួយ​គ្នា​ប្រមាណ​៧​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក។ ឯ ឈិន ច័ន្ទ​សុធារី ក៏​បាន​បែក​បាក់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា ជា​អ្នក​រស់​នៅ​ក្នុង​គ្រួសារ​ខ្ពង់​ខ្ពស់​មួយ។ ផ្ដើម​ពី​ភាព​ជា​គូ​ស្នេហ៍ ពួក​គេ​បែក​គ្នា​ទៅ​មាន​ថ្មី​រាង​ខ្លួន មុន​ពេល​ចែក​ផ្លូវ​ជាមួយ​ស្នេហ៍​ថ្មី​វិញ​ដូច​គ្នា ហើយ​វិល​មក​ជួប​គ្នា​វិញ ប្រមាណ​ជា ២​ឆ្នាំ​មុន។

 

សុធារី វ័យ ៣១ឆ្នាំ និង មករា វ័យ៣៧​ឆ្នាំ ក៏​ចាប់​ផ្ដើម​ពន្លក​ស្នេហ៍​ជា​ថ្មី រហូត​យល់​ចិត្ត និង​រៀបការ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​ពេញ​ច្បាប់​នឹង​គ្នា ត្រឹម​ថ្ងៃ​ម្សិលមិញ។ ពួក​គេ នឹង​រៀប​ចំ​ធ្វើ​ពិធី​ទទួល​ភោជនីយ​អាហារ​ភ្ញៀវ​កិត្តិយស​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ២៩ តុលា ២០១៥​នេះ ហៅ​ថា ពិធី​កាត់​ចំណង​ដៃ ធ្វើ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា។

 

 

ទិដ្ឋភាព​ទូទៅ​ពិធី​​មង្គលការ ឈិន ច័ន្ទសុធារី និង សុវណ្ណ មករា ថ្ងៃ​នេះ

បទ​សម្ភាសន៍​ផ្ដាច់​មុខ! ឈិន ច័ន្ទសុធារី អួល​ដើម​ក​ក្នុង​ថ្ងៃ​រៀបការ

 

តាម ឈិន ច័ន្ទ​សុធារី ប្រាប់​ថា ពិធី​របស់​នាង មិន​ធ្វើ​ធំ​ដុំ​ទេ ក្នុង​នោះ​ភ្ញៀវ​កិត្តិយស​ដែល​ជា​មិត្តភ័ក្ដិ​ទាំង​សងខាង ទាំង​ក្នុង និង​ក្រៅ​សិល្បៈ រួម​ជាមួយ​មន្ត្រី​ធំ អ្នក​មុខ​អ្នក​ការ តែ​ប្រមាណ​ជា ៣០០​នាក់ ស្មើ​នឹង ជាង​២០​តុ​ទៅ ៣០ តុ ប៉ុណ្ណោះ។ ធារី បញ្ជាក់​ថា ម្សិលមិញ​នេះ ពិធី​ទទួល​ភោជនីយ​អាហារ​ថ្ងៃ​មង្គល​របស់​នាង ក៏​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ដែល​ភាគ​ច្រើន​បំផុត​ជា​សាច់​ញាតិ​ទាំង​សង​ខាង ចំនួន​ប្រមាណ ៣០ តុ​ដែរ៕

 

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម