Google ផ្ដល់​ជូន​ទំហំ​ផ្ទុក​បន្ថែម​ 2GB ឥត​គិត​ថ្លៃ​​គ្រាន់​តែ​ឆែក​សុវត្ថិភាព​គណនី Google Drive

  • 2016-02-11 19:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​នៃ​ទិវា​សុវត្ថិភាព​អ៊ីនធឺណិត​ឆ្នាំ ២០១៦ ​ក្រុមហ៊ុន Google បាន​បន្ថែម​ទំហំ​ផ្ទុក ២ GB ​បន្ថែម​ទៀត​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​គណនី Google Drive របស់​ប្រិយមិត្ត​ដោយ​គ្រាន់​តែត្រួតពិនិត្យ​សុវត្ថិភាព​ក្នុង​គណនី Google។

 

 

Security Checkup ជា​ព័ត៌មាន​ដែល​ប្រិយមិត្ត​ត្រូវ​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ទទួល​បាន​ការ​ថែម​ជូន​៖

  • ពិនិត្យ​មើល​ព័ត៌មាន​ស្ដារ​ឡើង​វិញ​របស់​អ្នក
  • ពិនិត្យ​ឧបករណ៍​ភ្ជាប់​របស់​អ្នក
  • ពិនិត្យ​មើល​សិទ្ធិ​គណនី​របស់​អ្នក
  • ពិនិត្យ​មើល​ពាក្យ​សម្ងាត់​កម្មវិធី​របស់​អ្នក រួច​រាល់​ហើយ​ប្រិយមិត្ត​និង​ទទួល​បាន ២ជីហ្គាបៃ ដោយ​ឥត​គិត​ថ្លៃ​ ។

 

Google Drive ជា​​សេវាកម្ម​ផ្ទេរ​​ និង ផ្ទុក​ទិន្នន័យ​​សម្រាប់​បម្រើ​​ការងារ​ក្នុង​ការិយាល័យ​បាន​យ៉ាង​​​ល្អ​​ដែល​មាន​ទំហំ​ 15 GB ​​គ្រប់​គ្រាន់​សម្រាប់​​​រក្សា​ទុក​​​ទិន្នន័យ​ទំហំ​តូច​ៗ ប៉ុន្តែ​​​​​​​​​​​ប្រិយមិត្ត​ក៏​អាច​បន្ថែម​ទំហំ​គណនី​នេះ ​បាន​ផង​ដែរ​តាម​រយៈ​ការ​បន្ថែម​ជូន​នេះ និង​មាន​វិធី​សាស្រ្ត​​​ជា​ច្រើន​ទៀត៕

 

 

បន្ត​អាន៖  Chrome អាប់ដេត​ថ្មី​ ការពារ​អ្នក​ប្រើ​ប្រាស់​ពី​វិបសាយ​បោក​ប្រាស់​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម