Puma ចេញឈុតជម្រើសជាតិថ្មី៤ សម្រាប់ក្រុមលេង Euro 2016
- 2016-02-11 23:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Puma ចេញឈុតជម្រើសជាតិថ្មី៤ សម្រាប់ក្រុមលេង Euro 2016
ចន្លោះមិនឃើញ
Puma បានចេញឈុតឯកសណ្ឋានកីឡាបាល់ទាត់ថ្មី៤ទៀត សម្រាប់ក្រុមជម្រើសជាតិដែលលេងនៅព្រឹត្តិការណ៍ Euro 2016 នាប្រទេសបារាំង នៅខែមិថុនាខាងមុខ។
ក្រុមហ៊ុនផលិតសំលៀកបំពាក់កីឡារបស់អាល្លឺម៉ង់មួយនេះ បានបញ្ចេញនូវឈុតក្រៅដីថ្មីរបស់ក្រុមជម្រើសជាតិ៤ ពោលគឺជម្រើសជាតិស្វីស អូទ្រីស សាធារណរដ្ឋឆេក និងជម្រើសជាតិស្លូវ៉ាគី កាលពីថ្ងៃពុធម្សិលមិញ ខណៈដែលកាលខែកញ្ញាក្រុមហ៊ុន បានចេញឈុតក្រៅដីក្រុមជម្រើសជាតិអ៊ីតាលីមុនគេរួចម្ដងហើយ ដូច្នេះសរុបទាំងអស់គឺ Puma បានចេញឈុតក្រៅដី ៥ក្រុម។
១. ឈុតក្រៅដីក្រុមស្វីស នឹងពាក់នៅ Euro 2016
២. ឈុតក្រៅដីក្រុមសាធារណរដ្ឋឆេក នឹងពាក់នៅ Euro 2016
៣. ឈុតក្រៅដីក្រុមស្លូវ៉ាគី នឹងពាក់នៅ Euro 2016
៤. ឈុតក្រៅដីក្រុមអូទ្រីស នឹងពាក់នៅ Euro 2016
Euro 2016 ដែលមានក្រុមជម្រើសជាតិ២៤ក្រុមចូលរួមប្រកួត បែងចែកជា៦ពូល ក្នុង១ពូលមាន៤ក្រុម នឹងត្រូវធ្វើឡើងនៅប្រទេសបារាំង ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដាខាងមុខនេះ៕
-ចុចអាន៖ អង់គ្លេស អាចនឹងពាក់ឈុតអាវធំផលិតនៅកម្ពុជា នៅ Euro 2016
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror